ប្រធាន​អង្គការ​ម្នាក់​ត្រូវ​កាត់​ទោស​ពី​បទ​បៀត​បៀន​កេរ្តិ៍​ភេទ​ក្មេង​ប្រុស

សាលា​ដំបូង​រាជធានី​ពី​ថ្ងៃ​សុក្រ​បាន​បើក​សវនាការ ជំនុំ​ជម្រះ បុរស​អាមេរិក​ម្នាក់ ដែល​ជា​ប្រធាន​អង្គការ Hope Transitions ពាក់ព័ន្ធ​នឹង​ការ​បៀន​បៀន​ប្រដាប់​ភេទ​ក្មេង​ប្រុស​កម្ពុជា ៥​នាក់ នៅ​ក្នុង ខណ្ឌ​មាន​ជ័យ ពី ឆ្នាំ​២០១៣។ លោក គឹម រ័ត្នណារិន ចៅ​ក្រម​ជំនុំ​ជម្រះ បាន​ឲ្យ​ដឹង​ថា ជន​ជាប់​ចោទ​ខាង​លើ មាន​អាយុ ៣៦​ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «អំពើ​អាស​ប្រឆាំង​នឹង​អនីតិជន​ក្រោម អាយុ ១៥​ឆ្នាំ» តាម​មាត្រា ៤៣ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវ​ភេទ​កម្ពុជា។ ជន​ជាប់​ចោទ Daniel ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​នគរបាល​កម្ពុជា សហការ​ជាមួយ​កម្លាំង FBI អាមេរិក នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​នៃ​អង្គការ Hope Transitions របស់​គាត់ ដែល​មាន​ទីតាំង​ស្ថិត​នៅ ភូមិ​សន្សំ​កុសល ៣ សង្កាត់​បឹង​ទំពុន កាល​ពី​ព្រឹក​ថ្ងៃ ទី៩ ធ្នូ ២០១៣។ …

ប៊ុត រស្មីគង្គា
http://www.postkhmer.com/national/2011-01-03-04-07-05/114795-2014-05-26-01-56-26