ព័ត៌មាន
ខេត្ដក្វាងស៊ី ផ្ដល់ប្រាក់ ១ លានដុល្លារ ទិញអង្ករផ្កាម្លិះ ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់
លោក លូ ស៊ីនសឺ (Lu Xinshe) លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីប្រទេសចិនបានផ្តល់ទឹកប្រាក់ប្រមាណ ១ លានដុល្លារ តាមរយៈលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បីទិញអង្ករផ្កាម្លិះជួយពលរដ្ឋកម្ពុជាដែល ...
វ៉ន ដារ៉ា
https://bit.ly/2QnbOvC
អ្នកកាប់ឈើខុសច្បាប់ដឹកឈើតាមផ្លូវទឹក
កាលពីម្សិលមិញ នគរបាលខេត្តស្ទឹងត្រែងបានបង្ក្រាបលើប្រតិបត្តិការឈើខុសច្បាប់មួយ ដែលបានដឹកឈើប្រណីតនៅតាមដងទន្លេសេកុងក្នុងក្រុងស្ទឹងត្រែង។ លោក ម៉ៅ ដារ៉ា នាយប៉ុស្តិ៍នគរបាលខេត្តបានមានប្រសាសន៍ថា ប្រតិបត្តិការឈើខុសច្បាប់បានប្រើក្បូន ដើម្បីបណ្តែត ...
ប៉ិច សុធារី
https://www.khmertimeskh.com/50532806/illegal-loggers-take-to-waterways/
បណ្ដាញព្រៃឡង់ រកឃើញបទល្មើសជិត ៣ ពាន់ករណី
យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថាបណ្ដាញសហគមន៍ព្រៃឡង់ (PLCN) បានកត់ត្រាតាមរយៈកម្មវិធីបច្ចេកវិទ្យាស្មាតហ្វូនដោយរកឃើញនូវសកម្មភាពខុសច្បាប់សរុបចំនួន ២៩២៩ ករណីនៃបទល្មើសព្រៃឈើនៅក្នុងខេត្តចំនួន ៤ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០១៥ មក។ ...
ផាក់ ស៊ាងលី
https://bit.ly/2O5iM6Z
លោក កឹម សុខា បាននៅក្រៅឃុំ តែសេរីភាពត្រូវបានរឹតបន្តឹង
លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែសេរីភាពត្រូវបានរឹតត្បិតតឹងរ៉ឹងបំផុតទាំងការដើរហើរ និងទំនាក់ទំនងជាមួយសាធារណជន។ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយត្រូវបានដោះលែងបណ្ដោះអាសន្នពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំកាលពីព្រឹក ...
នៀម ឆេង
https://bit.ly/2x39elA
ការចរចាដំឡើងប្រាក់ឈ្នួល នៅមានការខែ្វងគំនិតគ្នានៅឡើយ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហជីព និងភាគីពាក់ព័ន្ធនៅខ្វែងគំនិតគ្នានៅឡើយចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០១៩ ខណៈសហជីពលោក អាត់ ធន់ លើកយកសំណើមកពិភាក្សាចំនួន ២១១,៩៥ ដុល្លារ ប៉ុន្ដែក្រុមសហជីពដែលគាំទ្ររដ្ឋាភិបាល និងក្រសួងការងារមិន ...
សុទ្ធ គឹមសឿន
https://bit.ly/2MjCzxJ
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងជាផ្លូវការ
ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនសមាសភាព ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចំនួន៣០រូប ក្នុងចំណោមគណបក្សនយោបាយចំនួន ១៥ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...
តាំង វីដា
https://www.khmertimeskh.com/50531950/supreme-consultative-council-officially-created/
ប្រទេសកម្ពុជាបានជម្រុញផ្លូវមួយ ខ្សែក្រវ៉ាត់មួយដល់កម្រិតខ្ពស់ថ្មី
នៅខែសីហា ឆ្នាំ ២០១៤ ក្រុមហ៊ុន China Wind Global Investment Group Co. , Ltd បានដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជា និងបានបើកផ្លូវថ្មីមួយទៀតគឺ “ខ្សែក្រវ៉ាត់ និងផ្លូវ” ។ ក្រុមហ៊ុន China Wind Global Investment Group ត្រូវបាន ...
ខ្មែរថាមស៍
https://www.khmertimeskh.com/50531942/cambodia-has-boosted-the-belt-and-road-to-a-new-high/
ទឹកជំនន់វាយប្រហារខេត្តចំនួន៧
ក្រសួងធនធានទឹកកាលពីម្សិលមិញបានព្រមានថា ខេត្តចំនួន ៧ នឹងប្រឈមនឹងទឹកជំនន់ម្តងទៀតនៅសប្តាហ៍នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំងនឹងជួបប្រទះនឹងភ្លៀង ...
សែន ដាវីត
https://www.khmertimeskh.com/50531934/floods-to-slam-seven-provinces/
នាយករដ្ឋមន្ត្រីកំណត់ទិវាអក្ខរកម្មជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យគ្រប់ក្រសួងទាំងអស់បន្តធ្វើការកែលម្អអក្ខរកម្ម ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០។ ដើម្បីកំណត់ទិវាអក្ខរកម្មជាតិនៅថ្ងៃសៅរ៍ លោក ហ៊ុន សែន បានមានប្រសាសន៍ថា មន្ត្រីរដ្ឋាភិបាលត្រូវ ...
ប៊ុច សុធារី
https://www.khmertimeskh.com/50531929/pm-marks-national-literacy-day/
អ្នកជាប់បាក់ឌុបឆ្នាំនេះកើនតែនិទ្ទេស A,B និង C ធ្លាក់ចុះ
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំនេះបានបង្ហាញថា អ្នកជាប់មាន ៦៦,២១ ភាគរយស្មើនឹង ៧៥០៥៩ នាក់ចាប់ពីនិទ្ទេស A ដល់ E ជាចំនួនដែលកើនឡើងជាងឆ្នាំមុន ២,៣៧ ភាគរយដែលមានអ្នកជាប់តែ ៦៣,៨៤ ភាគរយ ប៉ុន្តែអ្នកបាននិទ្ទេស A,B និង C ...
វ៉ន ដារ៉ា
https://bit.ly/2Mlc9Mk
លោក ហ៊ុន សែន ចាត់ទុកមន្ត្រីចាស់ ប្រៀបដូចជា ខ្ញីចាស់កាន់តែហឹរ
ជាមួយនឹងការរក្សាទុកនូវសមាសភាពចាស់ដដែលនៃថ្នាក់ដឹកនាំក្រសួង ឬស្ថាប័ននានាក្នុងរដ្ឋាភិបាលអាណត្តិថ្មីក្រោយពីឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងការពារនូវការមិនផ្លាស់ប្តូរថ្នាក់ដឹកនាំក្រសួង ជាពិសេសរដ្ឋមន្ត្រីដោយលោកថា ការដោះដូរមនុស្សមិនសំខាន់ទេក្នុងកំណែទម្រង់ ...
មាស សុខជា
https://bit.ly/2CDYYX4
អាល្លឺម៉ង់ ចេញមុខអបអរសាទរការឡើងកាន់តំណែងជាថ្មី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel កាលពីចុងសប្តាហ៍មុនបានផ្ញើលិខិតអបអរសាទរមួយមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយជូនពរលោកចំពោះជោគជ័យនៅក្នុងអាណត្តិថ្មីរបស់លោកជាមួយនឹងការគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ និងកម្ពុជាបានឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលចែងពីការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និង ...
នៀម ឆេង
https://bit.ly/2NulfLf
លោក កឹម សុខា ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ នេះបើយោងតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញដែលភ្នំពេញបុស្តិ៍ទទួល បាននា ព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨ នេះ។ ...
វ៉ន ដារ៉ា និង នៀម ឆេង
https://bit.ly/2O2FBbs
សភាអឺរ៉ុប នឹងពិភាក្សារឿងចាប់ឃុំលោក កឹម សុខា
សភាអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំមួយ ស្តីអំពីស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកញ្ញានេះដែលប្រធានបទនៃកិច្ចប្រជុំគឺពិភាក្សា អំពីកម្ពុជាដោយ ...
នៀម ឆេង
https://bit.ly/2oSJ5SU
អ្នកភូមិ ១៤ នាក់ដែលដឹកឈើខុសច្បាប់ ត្រូវបានដោះលែង
អ្នកភូមិ ១៤ នាក់ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ដោះលែងវិញហើយ បន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កងរាជអាវុធហត្ថប្រចាំស្រុកភ្នំក្រវាញឃាត់ខ្លួន កាលពីថ្ងៃសុក្រ ពាក់ព័ន្ធនឹងករណីដឹកជញ្ជូន ...
ឃុត សុភចរិយា
https://bit.ly/2wZWbkX
ពលរដ្ឋ ៣ គ្រួសារបានជំរុញឲ្យក្រុមហ៊ុនចិន UDG ពន្លឿនការដោះស្រាយផ្តល់សំណងដល់ពួកគាត់
ប្រជាពលរដ្ឋប្រមាណ ៣ គ្រួសារ នៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ កាលពីម្សិលមិញ បានជំរុញឲ្យក្រុមហ៊ុនចិន Union development Group (UDG) ពន្លឿនការដោះស្រាយផ្ដល់សំណងដីធ្លីឲ្យបានសមរម្យនិងឲ្យបានឆាប់ជូនពួកគាត់ ខណៈក្រុមហ៊ុនបានធ្វើរបងព័ទ្ធយកដីរបស់ ...
សុទ្ធ គឹមសឿន
https://bit.ly/2N6Uz3F
កម្ពុជា នាំចេញថ្នាំជក់ $២ លានទៅវៀតណាម
កម្ពុជាបាននាំចេញសន្លឹកថ្នាំស្ងួតជាង ១ ០០០ តោនទៅវៀតណាមកាលពីឆ្នាំ ២០១៧ ដែលមានតម្លៃជាង ២ លានដុល្លារ កើនឡើង ២៤ ភាគរយ។ នេះបើយោងតាមតួលេខបានពីក្រសួងពាណិជ្ជកម្ម។ ទិន្នន័យដែលបានផ្ដល់ដោយ លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យក្រសួង ...
ចេង សុខហ័ង
https://bit.ly/2oOZJmw
រដ្ឋាភិបាលថ្មីបង្កើតដោយសមាសភាពដដែល
រដ្ឋសភាផ្តល់ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបង្កើតរដ្ឋាភិបាលថ្មីកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ដែលមិនមានការផ្លាស់ប្តូរ លើកលែងតែការបន្ថែមតំណែងរដ្ឋមន្ត្រីថ្មីមួយ។ ...
តាំង វីដា និង ឃួន ណារីម
https://www.khmertimeskh.com/50531459/old-faces-form-new-government/
សហភាពការងារកម្ពុជាស្នើប្រាក់ឈ្នួលអប្បបរមា ២១១ ដុល្លារ
សហភាពការងារកម្ពុជាកាលពីម្សិលមិញបាននិយាយថា ខ្លួននឹងស្នើប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២១១,៩៤ ដុល្លារ សម្រាប់កម្មករកាត់ដេរនៅក្នុងការចរចានៅខែនេះ។ សហភាពការងារកម្ពុជាបានធ្វើសេចក្តីប្រកាស បន្ទាប់ពីជំនួបរវាងសហជីពជាច្រើនដែល ...
សែន ដាវីត
https://www.khmertimeskh.com/50531460/clc-proposes-211-as-minimum-wage/
ការដាំដើមឈើកម្រដើម្បីទាក់ទាញភ្ញៀវទេសចរ
ដើមគ្រញូងរាប់រយត្រូវបានដាំនៅខេត្តសៀមរាបជាតំបន់ទេសចរធម្មជាតិ និងដើម្បីអភិរក្សដើមឈើកម្រនៅកម្ពុជា។ នាយកដ្ឋានព័ត៌មានខេត្តបានឱ្យដឹងកាលពីថ្ងៃពុធថា រដ្ឋាភិបាលគ្រោងនឹងដាំដើមគ្រញូងចំនួន ៥០០ នៅលើផ្ទៃដី ១៨៨៨ ហិកតានៅ ...
Or Sreypich
https://www.khmertimeskh.com/50531458/rare-tree-plantings-to-lure-tourists-2/
ធនាគារជាតិនៃកម្ពុជាលុបចោលអាជ្ញាប័ណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា (NBC) បានច្រានចោលការស្នើសុំអាជ្ញាប័ណ្ណពីរ ហើយបានដកហូតអាជ្ញាប័ណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ២៤ ដែលដំណើរការនៅតាមខេត្ត។ ...
ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/50531273/fresh-round-of-mfi-license-cancellations-by-nbc/
សហគ្រាសប្រើជនបរទេសធ្វើការប្រឈមនឹងពិន័យ បើគ្មានការអនុញ្ញាត
មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រើនរំឭកដល់ម្ចាស់ ឬនាយកសហគ្រាស ឬគ្រឹះស្ថាន និងជនបរទេសថា ប្រសិន បើពួកគេចង់ប្រើពលកម្មបរទេសសម្រាប់ឆ្នាំ ២០១៩ តែមិនបានស្នើការអនុញ្ញាត ឬសុំពន្យារ [កូតា] តាមកាលកំណត់ទេនឹងត្រូវប្រឈមការពិន័យតាម ...
វ៉ន ដារ៉ា
https://bit.ly/2NRFOhu
នាយទាហានជាន់ខ្ពស់ ៣ រូបត្រូវតែងតាំង និងដំឡើងឋានៈ
ភ្លាមៗបន្ទាប់ពីការប្រកាសបង្កើតរដ្ឋាភិបាលថ្មី នាយទាហានជាន់ខ្ពស់ ៣ រូបនៃកងយោធពលខេមរភូមិន្ទត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង និងដំឡើងឋានៈជាអគ្គមេបញ្ជាការ នាយសេនាធិការចម្រុះ និងជាមេបញ្ជាការកងទ័ពជើងគោកតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើយោងតាមព្រះរាជក្រឹត្យដែល ...
ឃុត សុភចរិយា
https://bit.ly/2CAW7yi
គ្រូបង្រៀនជាង ៥០ នាក់ប្ដឹងជំទាស់នឹងការកាត់ដីសាលាពង្រីកផ្លូវ
លោកគ្រូអ្នកគ្រូបង្រៀននៅអនុវិទ្យាល័យសម្តេចឪប្រមាណជាង ៥០ នាក់ នៅភូមិ ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បានប្តឹងជំទាស់ទៅនឹងការសម្រេចកាត់ដីផ្នែកខាងក្រោយសាលារៀន មួយចំនួន ជូនទៅប្រជាសហគមន៍ដែលមាន ...
សុទ្ធ គឹមសឿន
https://bit.ly/2wPlMNj