ពិព័រណ៍ ​«ព្រៃ​ឈើ​ក្នុង​ដួង​ចិត្ដ​ខ្ញុំ» ឆ្លុះ​បញ្ចាំង​ពី​ការងារ​អភិរក្ស​សត្វ និង​ព្រៃ​ធម្មជាតិ ​របស់​អតីត​អ្នក​ប្រមាញ់​

កម្រង​រូបថត​ជា​ច្រើន​សន្លឹក​ដែល​រៀប​រាប់​អំពី​កិច្ចការ​អភិរក្ស​បរិស្ថាន​របស់​ឆ្មាំ​ព្រៃ​ក្នុង​ខេត្ដ​កោះកុង​ នឹង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ថ្ងៃទី ៧ ខែ​ធ្នូ នេះ ​នៅ 5DrunkMen ជាន់​ដំបូល​ក្នុង​ទីក្រុង​​​ភ្នំពេញ។ រូបថត​ទាំង​អស់​ក៏​ត្រូវ​ដាក់​លក់​សម្រាប់​ទ្រទ្រង់​គម្រោង​​របស់​ឆ្មាំ​អនុរក្ស​ផង​ដែរ​។ ឆ្មាំ​អនុរក្ស​ព្រៃ​ឈើ​ ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បរបាញ់​សត្វ​ព្រៃ និង​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ខេត្ដ​កោះកុង គឺ​ជា​ប្រធានបទ​របស់​ជាង​ថតរូប​ព័រទុយហ្គាល់​ ដែល​មាន​មូលដ្ឋាន​​ក្នុង​ក្រុង​ភ្នំពេញ លោក មីហ្គែល ជេរ៉ូនីម៉ូ ក្នុង​ពិព័រណ៍​រូបថត​ក្រោម​ចំណង​ជើង​ថា «​ព្រៃ​ឈើ​ក្នុង​ដួង​ចិត្ដ​ខ្ញុំ​»។ …

ហុង រស្មី
https://bit.ly/2qvwBoQ