ត្រីសម្រាប់ធ្វើប្រហុក ផ្អក និងត្រីឆ្អើរ ត្រូវសប្តាហ៍នេះ
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក និងត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ អាចទិញត្រីឲ្យបានរួសរាល់នៅក្នុងសប្តាហ៍នេះ ខណៈអំឡុងពេលនេះទិន្នផលត្រី ដែលបានមកពីការនេសាទមានច្រើន។ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក អេង ជាសាន បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ក្នុងរដូវនេសាទឆ្នាំ២០១៩-២០២០នេះ បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើកម្ពស់ទឹក ដែលហូរចេញពីបឹងទឹកសាបឃើញថា ទឹកបានស្រកចុះយ៉ាងលឿនដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។ …
ប៉ិច សុធារី
https://bit.ly/34ShIMg