ព័ត៌មាន
សហគមន៍កំពុងរកអន្តរាគមន៍រឿងទាហានវ៉ៃ និង គំរាមសម្លាប់
គណៈកម្មការសង្ឃសហគមន៍រុក្ខាវ័នបានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ទៅអង្គការអាដហុក និងលីកាដូរឿងទាហានវ៉ៃ និងគំរាមសម្លាប់ ខណៈដែលខណ្ឌរដ្ឋបាលព្រៃឈើមិនទាន់បានបញ្ជូនសំណុំរឿងទាហានដណ្តើមឈើខុសច្បាប់នេះទៅតុលាការនៅឡើយ។ ...
ផាក់ ស៊ាងលី
http://bit.ly/2nNz0X7
អតីតសមាជិកគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវបានចាប់ខ្លួន ក្រោមការចោទពីបទជួញដូរមនុស្ស
លោក អ៊ីស្មាអែល ពិនឧស្មាន អតីតសមាជិក គណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ដោយរងការចោទប្រកាន់ពីបទជួញដូរមនុស្ស ចំណែកឯមន្ត្រីនគរបាលមិនបានផ្តល់ព័ត៌មានលំអិត អំពីមូលហេតុដែលគាត់ ...
នៀម ឆេង
http://bit.ly/2EtQYHT
រដ្ឋាភិបាលសម្រេចបង្កើតឧទ្យានជាតិសមុទ្រកោះរ៉ុង
រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ៨ កុម្ភៈ នេះ បានសម្រចបង្កើតឧទ្យានជាតិកោះរ៉ុងដើម្បីធានាការថែរក្សានិងការពារសោភណភាពធម្មជាវប្បធម៌ប្រព័ន្ធអេកូឡូស៊ី និង ជីវចម្រុះលើកោះនិងបរិវេណ ...
ព្រុំ ភ័ក្រ្ត
http://bit.ly/2nORQgC
រោងចក្រសីុម៉ង់ត៍ថ្មីនឹងដំណើរការក្នុងខេត្តកំពត
ក្រុមហ៊ុន ផលិតស៊ីម៉ងត៍ជីបម៉ុង អ៊ិនស៊ី (CMIC) បានដំណើរការរោងចក្រថ្មីមួយនៅខេត្តកំពតកាលពីម្សិលមិញដោយមានសមត្ថភាពផលិតស៊ីម៉ងត៍បានចំនួន ៥០០០ តោនក្នុងមួយថ្ងៃ។ការបើកសម្ពោធជាផ្លូវការនៃរោងចក្រដែលមានតំលៃចំនួន ២៦២ លាន ...
ហ៊ គឹមសាយ និងហ៊ិន ពិសី
http://www.phnompenhpost.com/business/new-cement-factory-opens-kampot
ក្រុមមេធាវីលោក កឹម សុខា គ្រោងប្ដឹងទៅឧទ្ធរណ៍លើការស្នើសាកសួរអាមេរិកក្នុងសំណុំរឿងក្បត់ជាតិ
មេធាវីបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមមេធាវីនឹងពិភាក្សាជាមួយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ អំពីការប្តឹងទៅសាលាឧទ្ធរណ៍ បន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបដិសេធសំណើសុំឲ្យបំពេញកិច្ចស៊ើបសួរ តំណាងភាគីបរទេសគឺសហរដ្ឋអាមេរិកនៅក្នុងសំណុំរឿង ...
ម៉ិច ដារ៉ា
http://bit.ly/2sfid3Y
ចំណូលរបស់ NagaWorld កើនឡើង ៨៥%
ទឹកប្រាក់ភ្ញៀវថ្នាក់វីអាយភី ដែលបានលេងភ្នាល់នៅកាស៊ីណូ NagaWorld ក្នុងទីក្រុងភ្នំពេញ កាលពីឆ្នាំ ២០១៧ មានចំនួនលើសពីផលិតផលក្នុងស្រុកសរុបឆ្នាំ ២០១៦ របស់ប្រទេសកម្ពុជា ខណៈកាស៊ីណូផ្ដាច់មុខរបស់ទីក្រុងភ្នំពេញមួយនេះ បានបង្ហាញពីកំណើនប្រាក់ ...
Brendan O’Byrne
http://bit.ly/2EdgyS9
លោក ហ៊ុន សែន រិះគន់ឡានដឹកទំនិញដែលផ្ទុកលើសទម្ងន់
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបាននិយាយកាលពីម្សិលមិញថា ការខូចខាតផ្លូវនៅកម្ពុជាភាគច្រើនគឺបណ្តាលមកពីរថយន្តស៊ីម៉ងត៍ដែលផ្ទុកលើសទម្ងន់។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើអត្ថាធិប្បាយនេះ នៅពេលធ្វើជាអធិបតីក្នុងពិធីសម្ពោធរបស់ក្រុមហ៊ុន ...
ឃួន ណារីម
http://www.khmertimeskh.com/50107266/hun-sen-decries-overloaded-trucks/
រឹបអូស និងផាកពិន័យម្ចាស់សត្វពស់នៅខេត្តពោធិ៍សាត់
មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីអង្គការសម្ព័ន្ធភាពសត្វព្រៃ កាលពីថ្ងៃពុធ បានចុះបង្ក្រាប ឆែកឆេរផ្ទះមួយនៅក្នុងខេត្តពោធិ៍សាត់ ដែលត្រូវបានប្រើប្រាស់ដើម្បីសម្រួលដល់ការជួញដូរសត្វព្រៃខុសច្បាប់ ដោយរឹបអូសបានពស់ជិត ៨០ គីឡូក្រាម។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50107472/snakes-seized-pursat-owner-fined/
កម្មកររោងចក្រកាត់ដេរតវ៉ារឿងគ្មានប្រាក់ឈ្នួល
កម្មករជិត ១០០០ នាក់មកពីរោងចក្រចំនួន ៣ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ បានធ្វើកូដកម្មបន្ទាប់ពីបានដឹងថា និយោជករបស់ពួកគេបានរត់គេចខ្លួនដោយមិនបង់ប្រាក់ខែរបស់ពួកគេ។ ...
សែន ដាវីត
http://www.khmertimeskh.com/50107383/garment-workers-protest-unpaid-wages-2/
គជប ហាមឃាត់គណបក្សនយោបាយធ្វើការជួបជុំលើមហាវិថីធំំៗក្នុងរាជធានី
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញ បានបង្ហាញទីតាំងមួយចំនួននៅរាជធានីភ្នំពេញដែលគណបក្សនយោបាយនឹងត្រូវហាមឃាត់មិនឱ្យធ្វើយុទ្ធនាការមុនការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខនៅថ្ងៃទី ២៥ ខែកុម្ភៈ។គ ជ បបាន ...
មុំ សុភ័ណ
http://www.khmertimeskh.com/50107268/nec-bans-senate-campaign-marching-main-roads/
ផ្លូវរថភ្លើងថ្មីជាមួយវៀតណាមទំនងជាកើតឡើង
ផែនការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ក្រុងបាវិតនៅខេត្តស្វាយរៀងទៅកាន់ទីក្រុងហូជីមិញប្រទេសវៀតណាមត្រូវបានបង្ហាញនៅសប្តាហ៍នេះដោយរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន។ ក្នុងជំនួបរវាងលោក Nguyen Nhat អនុរដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូន នៃប្រទេសវៀតណាម និងលោក ស៊ុន ចាន់ថុលរដ្ឋមន្រ្តីដឹកជញ្ជូនកម្ពុជាបាននិយាយថា រដ្ឋាភិបាលទាំងពីរកំពុងពិចារណាលើការបង្កើតទំនាក់ទំនងផ្លូវរថភ្លើងរវាងប្រទេសទាំងពីរ ហើយបាននិយាយថា ពួកគេកំពុងសហការដើម្បីទាក់ទាញការវិនិយោគរបស់វិស័យឯកជននៅក្នុងគម្រោងនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/50107086/new-rail-link-vietnam-cards/
ស្ថានភាពសន្តិសុខមនុស្សនៅកម្ពុជា
អំពើហិង្សានៅកម្ពុជាបានកើនឡើងក្នុងប៉ុន្មានខែចុងក្រោយនេះជាមួយការប៉ុនប៉ងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីទម្លាក់ការប្រកួតប្រជែងមុនការបោះឆ្នោតនាថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៨។ វិធានការសន្តិសុខ និងឃ្លាំមើលត្រូវបានពង្រឹង ប្រព័ន្ធផ្សព្វផ្សាយត្រូវបានបិទ ការតវ៉ាត្រូវបានជួបប្រទះនឹងអំពើហិង្សា និងការចាប់ខ្លួនមនុស្សជាច្រើន ហើយសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានបានក្លាយជាជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញដោយអំពើហិង្សាហើយជួនកាលឃាតកម្ម។ ...
Pascale Hunt
https://thediplomat.com/2018/02/the-state-of-human-security-in-cambodia/
លោក ស ខេង ថាការទប់ស្កាត់ចលនាសង្គ្រោះជាតិ គឺដើម្បីកុំឱ្យចលនានេះក្លាយជា «ISIS»
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា ការព្យាយាមទប់ស្កាត់ចលនាសង្គ្រោះជាតិក្នុងប្រទេស គឺក្នុងគោលបំណងកុំឱ្យចលនានេះ «ក្លាយជា ISIS»ដែលលួចប្រមូលកងទ័ពនៅជាយដែនធ្វើការប្រឆាំងរដ្ឋាភិបាល។ ...
សុទ្ធ គឹមសឿន
http://www.phnompenhpost.com/national/sar-kheng-says-cnrp-stole-national-rescue
សភាអូស្ត្រាលីកំពុងពិចារណាសំណើដែលស្នើឱ្យថ្កោលទោសកម្ពុជា
សភាអូស្ត្រាលីកំពុងពិចារណា លើសំណើមួយដែលស្នើឱ្យថ្កោលទោស ចំពោះការបង្ក្រាបរឿងនយោបាយរបស់ប្រទេសកម្ពុជា ដោយក្នុងនោះ សមាជិកសភាលោក Mark Butler បានប្រកាសថាអូស្ត្រាលីមាន «កាតព្វកិច្ចដ៏សំខាន់»មួយ ដើម្បីចាត់វិធានការការពារ«លិទ្ធិប្រជាធិបតេយ្យ ...
Andrew Nachemson
http://bit.ly/2nRs1vP
លោក ហ៊ុន សែន ឲ្យមន្ត្រីសិក្សាលើបាតុភូតនាំឲ្យកម្មកររោងចក្រសន្លប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានស្នើឲ្យពង្រីកទំហំសិក្សាលើបាតុភូតដែលធ្វើឲ្យកម្មកររោងចក្រកាត់ដេរនៅកម្ពុជាដួលសន្លប់ និងផ្តល់ «អនុសាសន៍ថ្មី» ក្នុងការពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ថ្នាំជំនួយ «ដើម្បីការពារនូវជាតិពុល» ផ្សេងៗមុនពេល ...
បែន សុខហ៊ាន
http://bit.ly/2nM7SYJ
ក្រសួងមហាផ្ទៃ ឲ្យអាជ្ញាធរសម្រួលដល់សកម្មភាពគណបក្សនយោបាយ
ក្រសួងមហាផ្ទៃនៅថ្ងៃទី ៧ កុម្ភៈ នេះបានជម្រាបទៅអាជ្ញាធររាជធានីខេត្ត-ក្រុងឲ្យជួយសម្រួលដល់សកម្មភាពរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅចុងខែកក្កដាឆ្នាំនេះដើម្បីឲ្យមានលក្ខណៈសេរីត្រឹម ...
ព្រុំ ភ័ក្រ្ត និង នៀម ឆេង
http://bit.ly/2EPkzte
រឹបអូសឈើនៅក្នុងខេត្តកំពង់ស្ពឺ
កាលពីម្សិលមិញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ និងស្នងការនគរបាលស្រុកថ្ពងបានរឹបអូសគោយន្តដឹកឈើចំនួន ៦ គ្រឿងដែលត្រូវបានលួចដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ លោក គីម យ៉ុន ស្នងការរងនគរបាលស្រុកបានឱ្យដឹងថា ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50107093/timber-seized-kampong-speu-province/
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មិនចាំបាច់មានតុលាការការងារទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយកាលពីម្សិលមិញថា ប្រទេសកម្ពុជាមិនត្រូវការតុលាការការងារដើម្បីដោះស្រាយជម្លោះនោះទេ ពីព្រោះយន្តការត្រីភាគីបច្ចុប្បន្នមានគ្រប់គ្រាន់ហើយ។ ថ្លែងទៅកាន់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ លោក ហ៊ុន សែន បានពន្យល់ថា ...
សែន ដាវីត
http://www.khmertimeskh.com/50107112/no-need-labour-court-hun-sen-says/
កំណត់ពេលវេលាឃោសនាបោះឆ្នោតព្រឹទ្ធសភា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់រយៈពេលនៃការឃោសនាបោះឆ្នោតពីរសប្ដាហ៍សម្រាប់ការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី ២៥ ខែកុម្ភៈ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញដោយនិយាយថា គ្រប់ភាគី ...
មុំ សុភ័ណ
http://www.khmertimeskh.com/50107118/senate-poll-campaign-period-set/
ការកើនឡើងការនាំចេញឈើទៅកាន់ប្រទេសវៀតណាម
ទិន្នន័យពន្ធគយបានបង្ហាញថា តម្លៃឈើហ៊ុប និងឈើអារដែលបាននាំចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាមកាលពីឆ្នាំមុនបានកើនឡើងប្រហែល ៣១,៥ លានដុល្លារបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦។ ទិន្នន័យរបស់វៀតណាមដែលទទួលបានដោយកាសែត ...
ម៉ៃ គុណធារ៉ា
http://www.khmertimeskh.com/50107116/rise-timber-exports-vietnam/
តុលាការកំពូល តម្កល់សាលដីកា ២ ឆ្នាំកន្លះករណីអ្នកស្រី ទេព វន្នី
តុលាការកំពូល នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ បានបើកសវនាការនិងប្រកាសសម្រេចតម្កល់សាលដីកាតុលាការថ្នាក់ក្រោម ដោយផ្តន្ទាទោសអ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ជាប់ពន្ធនាគារ ២ ឆ្នាំកន្លះដដែល ទាក់ទិននឹងករណីបង្ករបួសស្នាមនៅក្បែរវិមានឯករាជ្យ ជិតផ្ទះនាយករដ្ឋមន្ត្រី កាលពីខែមីនា ឆ្នាំ ២០១៣។ ...
គឹម សារុំ
http://bit.ly/2nRP49J
កម្ពុជាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងភេរវកម្ម
ប្រទេសកម្ពុជាបានប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងតំបន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មខណៈដែលមិនមានសញ្ញានៃភេរវកម្មនៅក្នុងប្រទេសក៏ដោយ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។ការសន្យានេះត្រូវ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/50107117/cambodia-pledges-fight-terrorism-threat/
ក្រុមហ៊ុន ២ ប្រកាសវិនិយោគដើមចន្ទន៍ក្រស្នា
ក្រុមហ៊ុនក្នុងស្រុកធូបច័ន្ទក្រស្នាខ្មែរ និងក្រុមហ៊ុន First Capital Global Co., Ltd របស់ថៃកាលពីថ្ងៃម្សិលមិញបានប្រកាសពីការវិនិយោគរួមគ្នាលើដើមចន្ទន៍ក្រស្នា និងគម្រោងបង្កើតរោងចក្រចម្រាញ់ប្រេងចន្ទន៍ក្រស្នានៅកម្ពុជា។ ការប្រកាសនេះធ្វើឡើងតាមរយៈចុះអនុស្សរណៈយោគយល់គ្នាស្តីពីការកិច្ចព្រមព្រៀង ...
ហ៊ គីមសាយ
http://bit.ly/2FZbBsA
ការប្រមូលមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍មានកម្រិតទាប
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឱ្យដឹងថា ការប្រមូលមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទូរគមនាគមន៍ពីក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ មកដល់ពេលនេះមានមិនដល់ ១ ភាគ ៣ នោះទេ។ នេះបើយោងតាមមន្ត្រី។ ...
ហ៊ គឹមសាយ
http://bit.ly/2Erjv0M