តម្លៃប្រេងសាំងលក់រាយកើនឡើងជាង ២០% ចាប់ពីខែមករា
តម្លៃប្រេងសាំងលក់រាយនៅកម្ពុជា បានកើនឡើងជាង ២០ ភាគរយ គិតចាប់តាំងពីដើមខែមករា មកដល់នឹងចុងខែ មេសា ឆ្នាំ ២០១៩ នេះ។ នេះបើយោងតាមតារាងបម្រែបម្រួលតម្លៃប្រេងដែលចេញដោយក្រសួងពាណិជ្ជកម្ម។ ការកើនឡើងតម្លៃប្រេងនៅកម្ពុជាក្នុងរយៈពេលនេះធ្វើឡើងតាមបម្រែបម្រួលនៃទីផ្សារប្រេងអន្តរជាតិ។ យោងតាមតារាងកំណត់តម្លៃប្រេងឥន្ធនៈដែលធ្វើឡើង ២ ដងក្នុង ១ ខែ របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា តម្លៃប្រេងសាំងធម្មតាកើនជាង ២០ ភាគរយគិតចាប់តាំងពីដើមខែមករា មកដល់ចុងខែ មេសា គឺកើនពី ៣ ២០០ រៀលក្នុងមួយលីត្រ ដល់តម្លៃ ៣ ៨៥០ រៀល ខណៈតម្លៃប្រេងម៉ាស៊ូតបានកើនឡើងជាង ១២ ភាគរយ។ …
ហ៊ឹន ពិសី
https://bit.ly/2PqkRMg