NBC ចេញផ្សាយរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃពុធ បានផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថិរភាពហិរញ្ញវត្ថុ ជាសាធារណៈជាលើកដំបូង ដែលបង្ហាញពីវិធានការរបស់ NBC ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងការតាក់តែងគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ននានា ដើម្បីបង្ការហានិភ័យក្នុងវិស័យនេះ។ ការត្រួតពិនិត្យពីស្ថិរភាពហិរញ្ញវត្ថុត្រូវបានធ្វើឡើងដោយ NBC ចាប់តាំងពី ឆ្នាំ ២០០១ ប៉ុន្តែចាប់តាំងពីពេលនោះមក វាត្រូវបានគេធ្វើឡើងសម្រាប់ការប្រើប្រាស់ផ្ទៃក្នុងប៉ុណ្ណោះ។ របាយការណ៍ត្រួតពិនិត្យស្ថិរភាពហិរញ្ញវត្ថុ មាន ៣៨ ទំព័រ ត្រូវបានធ្វើឡើងដោយមានជំនួយបច្ចេកទេសស្ដីពីបញ្ហាស្ថិរភាពហិរញ្ញវត្ថុ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ ( IMF)។ …
ហ៊ គីមសាយ
https://bit.ly/2ITIfjX