កូន​សត្វ​ផ្សោត​ទើប​កើត​ថ្មី​ ត្រូវ​បាន​មន្ត្រី​អភិរក្ស​ប្រទះ​ឃើញ​នៅ​ក្រចេះ

ក្រុម​អភិរក្ស​សត្វ​ផ្សោត​បាន​អះអាង​ពី​ការប្រទះ​ឃើញ​កូន​សត្វ​ផ្សោត​ទើប​កើត​ថ្មី១ ក្បាល​ទៀត​ខណៈ​វា​បង្ហាញ​ខ្លួន​ក្នុង​ហ្វូង​សត្វ​ផ្សោត​ធំ ៥ ក្បាល​ផ្សេង ទៀត នៅ​ចំណុច​អន្លង់​កាំពី​ក្នុង​ភូមិ​កាំពី ឃុំ​សំបុក ស្រុក​ចិត្រ​បូរី ខេត្ត​ក្រចេះ ស្រប​ពេល​ដែល​ចំនួន​សត្វ​ផ្សោត​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​មាន​ការ​កើន​ឡើង។ លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​និង​ជា​ប្រធាន​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ខេត្ត​ក្រចេះ​បានថ្លែង​កាល​ពី​ម្សិលមិញ​ថា នៅ​ក្នុង​ការ​ជិះ​កាណូត​ល្បាត​តាម​ដង​ទន្លេ​មេគង្គ​កាលពី​ថ្ងៃ​ទី ១៨ ខែ​មេសា​ថ្មីៗ​នេះ ក្រុម​ការងារ​របស់​លោក​បាន​ប្រទះ​ឃើញ​កូន​ផ្សោត ១ ក្បាល​ដែល​ទើប​កើត​បាន ៧ ថ្ងៃ​បង្ហាញ​ខ្លួន​ក្នុង​ហ្វូង​មេបា​របស់​វា​និង​ផ្សោត​ពេញ​វ័យ ៥ ក្បាល​ផ្សេង​ទៀត​នៅ​ចំណុច​អន្លង់​កាំពី​នៃ​តំបន់​ភូមិសាស្ត្រ​ខាងលើ។ …

ឃុត សុភចរិយា
https://bit.ly/2XDP25u