ការ​លក់​ថ្នាំលាប​ផ្ទះ​កើនឡើង​

​កំណើនសេដ្ឋកិច្ច​ និង​ការ​កើនឡើង​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​បាន​ធ្វើ​ឲ្យ​ការ​លក់​ផលិតផល​ថ្នាំលាប​នៅ​ដើមឆ្នាំ​នេះ​មាន​ភាពល្អ​ប្រសើរ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ​ប្រធាន​ផ្នែក​លក់​ នៃ​ក្រុមហ៊ុន​ ចូ​តាន់​ ខេ​ម​បូ​ឌា​ អិ​ល​ធី​ឌី​ លោក​ ថើ​ស​ ច​ន្ទ្រា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​ពីរ​-​បី​ខែ​ដើម​ ឆ្នាំ​២០១៤​ នេះ​ការ​លក់​ថ្នាំ​របស់​ក្រុមហ៊ុន​ ចូ​តាន់​ មាន​កំណើន​ប្រមាណ​ ៥០​ ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដោយ​ផលិតផល​ដែល​ដាក់​លក់​ក្នុង​ក្រុមហ៊ុន​សុទ្ធតែ​នាំ​ចូល​មក​ពី​ ប្រទេស​ថៃ​ និង​ ម៉ា​ឡេ​ស៊ី​។​ …

ស៊ីវ ម៉េង
http://www.postkhmer.com/post-property/a/112758-2014-04-02-05-03-56