មាន​ការ​ដើរ​កម្សាន្ត​ច្រើន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ

ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​លេង​តំបន់​ឆ្នេរ និង​តំបន់​ប្រាសាទ ខណៈ​ទីក្រុង​ភ្នំពេញ មាន​សភាព​ស្ងប់​ស្ងាត់ រយៈ​ពេល​បី​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ។ នេះ​បើ​តាម​របាយ​ការណ៍​បូក​សរុប​បឋម​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​នានា​កាល​ពី​ម្សិល​មិញ។

លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះ​សីហនុ ទើប​នឹង​តែង​តាំង​ថ្មី​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ម្សិល​មិញ​ថា ក្នុង​រយៈ​ពេល​បី​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ខេត្ត​បាន​ទទួល​ភ្ញៀវ​ទេសចរ​រហូត​ដល់ ៦៧ ៦៨៥ នាក់​ដែល​កើន​ឡើង ៧៦ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​បុណ្យ​ភ្ជុំ​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ លោក​បន្ត​ថា អាកាសធាតុ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​ល្អ​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​នៅ ខេត្ត​ព្រះ​សីហនុ កើន​ឡើង​នៅ​ក្នុង​ឆ្នាំ​នេះ។ …

ចាន់ មុយហុង
http://bit.ly/1ywz8vj