សង្គ្រោះជាតិនឹងធ្វើសមាជប្រជាពលរដ្ឋនៅទីលានប្រជាធិបតេយ្យ
មេដឹកនាំគណបក្សប្រឆាំងកាលពីម្សិលមិញបានប្រកាសថា ខ្លួននឹងរៀបចំសមាជប្រជាពលរដ្ឋដែលមានមនុស្សចូលរួមរាប់ពាន់នាក់ នៅទីលានប្រជាធិបតេយ្យនៅថ្ងៃអាទិត្យ ទី៣០ ខែមីនា ខាងមុខនេះ បើទោះបីជាមានការហាមឃាត់លើការប្រមូលផ្តុំនៅទីនោះក៏ដោយ។ បន្ទាប់ពីបានវិលត្រឡប់ពី ប្រទេសអូស្ត្រាលី New Zealand និងសហរដុ្ឋអាមេរិក លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា គណបក្សនឹងប្រមូលអ្នកគាំទ្រ ៥ ពាន់នាក់មកកាន់ទីលានប្រជាធិបតេយ្យ។ …
មាស សុខជា និង Daniel Pye
http://www.postkhmer.com/national/1-national-news/112469-2014-03-27-03-56-59