ក្រសួងបើកធ្វើស្លាកលេខពិសេស អាចដាក់ឈ្មោះម្ចាស់យានយន្តបាន
ក្រសួងសារធារណការ និងដឹកជញ្ជូនបានប្រកាសបើកដំណើរការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ត ឬធ្វើស្លាកលេខរថយន្តពិសេសដែលអាចដាក់ជាឈ្មោះម្ចាស់យានយន្តបានចាប់ពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ នេះទៅដើម្បីធ្វើទំនើបកម្មឲ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រងនិងជាការចូលរួមកៀរគរថវិកាជាតិ។ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថាស្លាកលេខពិសេសនេះ គឺម្ចាស់យានយន្តអាចកំណត់អក្សរ ឬលេខទៅតាមអ្វីដែលខ្លួនចង់បាន ហើយក៏អាចយកស្លាកលេខនេះរក្សាទុកប្រើប្រាស់ពេញមួយជីវិតរបស់ខ្លួនបានដែរ។ …
សុទ្ធ គឹមសឿន
https://bit.ly/36CSUZq