សាលារាជធានីព្រមានចាប់ខ្លួនអ្នកតវ៉ាប្រឆាំងវៀតណាម
កាលពីថ្ងៃសុក្រ សាលារាជធានីបានគំរាមចាប់ដាក់ពន្ធនាគារដល់ទៅ១៥ឆ្នាំ ចំពោះនិស្សិតដែលមានផែនការតវ៉ានៅមុខស្ថានទូតវៀតណាម ជំុវិញការអត្ថាធិប្បាយធ្វើឡើងកាលពីខែមិថុនា ដោយមន្ត្រីស្ថានទូតម្នាក់ដែលលើកឡើងថា ទឹកដីកម្ពុជាក្រោមជារបស់ប្រទេសវៀតណាមយូរមកហើយ មុនវាក្លាយជាផ្នែកមួយនៃប្រទេសនេះជាផ្លូវការនៅឆ្នាំ១៩៤៩។
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា មានផែនការដើរក្បួនទៅស្ថានទូតវៀតណាមនៅថ្ងៃទី២១ខែកក្កដា ហើយប្រគល់ញត្តិ អំពាវនាវឲ្យវៀតណាមទទួលស្គាល់ថា តាមប្រវត្តិសាស្ត្រទឹកដីនេះជារបស់ប្រទេសកម្ពុជា និងអំពាវនាវឲ្យដកសេចក្តីថ្លែងការណ៍របស់លោក ត្រាន វ៉ាន់ថុង មន្ត្រីទី១ស្ថានទូតវៀតណាម។ …