សាលា​​​រាជធានី​ព្រមាន​​​ចាប់​ខ្លួន​​​អ្នក​​​តវ៉ា​​​ប្រឆាំង​​​វៀតណាម​​​

កាល​​​ពី​​​ថ្ងៃ​​​សុក្រ សា​​​លា​​​រាជ​​​ធានី​បាន​​​គំរាម​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​ដល់​​​ទៅ​​​១៥​​​ឆ្នាំ ចំពោះ​​​និស្សិត​​​ដែល​​​មាន​​​ផែនការ​​​តវ៉ា​​​នៅ​​​មុខ​​​ស្ថានទូត​​​វៀតណាម ជំុវិញ​ការ​​​អត្ថាធិប្បាយ​​​ធ្វើ​​​ឡើង​​​កាល​​​ពី​​​ខែ​​​មិថុនា​​​ ដោយ​​​មន្ត្រី​​​ស្ថានទូត​​​ម្នាក់​​​ដែល​​​លើក​​​ឡើង​​​​​​ថា ទឹក​​​ដី​​​កម្ពុជា​​​ក្រោម​​​ជា​​​របស់​​​ប្រទេស​​​វៀតណាម​​​យូរ​​​មក​​​ហើយ​​​ មុន​​​វា​​​​​​ក្លាយ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ប្រទេស​​​នេះ​​​ជា​​​ផ្លូវ​​​ការ​​​នៅ​​​ឆ្នាំ​​​១៩៤៩។

សហព័ន្ធ​​​និស្សិត​​​បញ្ញវន្ត​​​កម្ពុជា​​​ មាន​​​ផែនការ​​​​​​ដើរ​​​ក្បួន​​​ទៅ​​​ស្ថានទូត​​​វៀតណាម​​​នៅ​​​ថ្ងៃ​​​ទី​២១​​​ខែ​​​កក្កដា ហើយ​​​ប្រគល់​​​ញត្តិ​​​ អំពាវ​​​នាវ​​​ឲ្យ​​​​​​វៀតណាម​​​ទទួល​​​ស្គាល់​​​ថា ​​​​តាម​​​ប្រវត្តិ​​​សាស្ត្រ​​​ទឹក​​​ដី​​​នេះ​ជា​​​របស់​​​ប្រទេស​​​កម្ពុជា និង​អំពាវនាវ​ឲ្យ​​​ដក​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​របស់​​​​​​លោក ត្រាន វ៉ាន់​ថុង មន្ត្រី​​​ទី​​​១​​​ស្ថាន​​​ទូត​​​វៀតណាម។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/news/17374/