លោក​នាយក​រដ្ឋ​មន្ត្រី​ឲ្យ​មន្ត្រី​ត្រៀម​ជួយ​កសិករ​ជួប​គ្រោះ​រាំង​ស្ងួត

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ដាក់​បទ​បញ្ជា​ឲ្យ​មន្រ្តី​ក្រោម​ឳវាទ​របស់​ខ្លួន ទាំង​អជ្ញាធរ​មូល​ដ្ឋាន និង​ក្រសួង​នានា​របស់​រាជ​រដ្ឋាភិបាល ត្រៀម​ខ្លួន ផ្គត់ផ្គង់​ទឹក​ប្រើ​ប្រាស់​ដល់​ប្រជាកសិករ ទូ​ទាំង​ប្រទេស ដោយសារ អាង​ស្តុក​ទឹក​ក្នុង​ប្រទេស​កំពុង​បន្ត​ជួប​ការ​ខ្វះ​ខាត។

លោក​នាយក​រដ្ឋ​មន្ត្រី បាន​សរសេរ​ក្នុង​គណនី ហ្វេសប៊ុក​​ផ្លូវ​ការ​របស់​លោក កាល​ពី​ម្សិល​មិញ​ថា គ្រោះ​រាំង​ស្ងួត និង បញ្ហា​កង្វះ​ខាត​ទឹក​ប្រើ​ប្រាស់​កំពុង​បន្ត​គំរាម​កំហែង​ដល់​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​យើង។ ដូច្នេះ​សូម​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ក្រសួង​ពាក់ព័ន្ធ បន្ត​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​សភាព​ការណ៍ ដើម្បី​កុំ​ឲ្យ​ខូច​ខាត​ផល​ដំណាំ ដែល​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​កសិករ។ …

វង្ស សុខេង
http://bit.ly/1S0Lqlk