នាយករដ្ឋមន្ត្រី ជំរុញឱ្យក្រសួង ស្ថាប័នបន្តគិតគូរពីប្រយោជន៍ជនពិការ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ និងគិតគូរអំពីផលប្រយោជន៍ និងកែលម្អជីវភាពរស់នៅរបស់ជនមានពិការភាពឱ្យបានសមរម្យស្របតាមសេដ្ឋកិច្ចជាតិ និងត្រូវមានវិធានការចាំបាច់ដើម្បីបំផុស និងលើកទឹកចិត្តពលរដ្ឋ សប្បុរសជន ផ្នែកឯកជន និងអង្គការសង្គមស៊ីវិលឱ្យចូលរួមឧបត្ថម្ភពួកគេ។ នៅក្នុងសារលិខិតកាលពីសប្តាហ៍មុនសម្រាប់ទិវាជនមានពិការភាពកម្ពុជាលើកទី ២១ និងអន្តរជាតិលើកទី ៣៧ ដែលនឹងប្រារព្ធឡើងថ្ងៃទី ៣ ខែធ្នូ ខាងមុខ លោក ហ៊ុន សែន ជំរុញឱ្យស្ថាប័ន នានា យកចិត្តទុកដាក់ដល់ជនមានពិការភាពដែលប្រកបរបរ អាជីវកម្ម សិប្បកម្មជាលក្ខណៈឯកត្តជន ឬគ្រួសារ ឬសមូហភាពរបស់ជនមានពិការភាពដោយត្រូវកាត់បន្ថយពន្ធផ្តល់អាទិភាពផ្សេងៗស្របតាមច្បាប់។ …
រី សុចាន់
https://bit.ly/2XNTa46