នាយករដ្ឋមន្ត្រី ជំរុញ​ឱ្យ​ក្រសួង ស្ថាប័ន​បន្ត​គិតគូរ​ពី​ប្រយោជន៍​ជនពិការ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​បន្ត​យកចិត្តទុកដាក់​ និង​គិតគូរ​អំពី​ផលប្រយោជន៍​ និង​កែលម្អ​ជីវភាព​រស់នៅ​របស់​ជន​មាន​ពិការភាព​ឱ្យបាន​សមរម្យ​ស្របតាម​សេដ្ឋកិច្ច​ជាតិ និង​ត្រូវមាន​វិធានការ​ចាំបាច់​ដើម្បី​បំផុស និង​លើក​ទឹកចិត្ត​ពលរដ្ឋ សប្បុរសជន ផ្នែក​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​ចូលរួម​ឧបត្ថម្ភ​ពួកគេ​។ នៅក្នុង​សារលិខិត​កាលពី​សប្តាហ៍​មុន​សម្រាប់​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​ ២១ និង​អន្តរជាតិ​លើក​ទី ​៣៧ ដែល​នឹង​ប្រារព្ធ​ឡើង​ថ្ងៃទី ​៣ ខែធ្នូ ខាងមុខ លោក​ ហ៊ុន សែន ជំរុញ​ឱ្យ​ស្ថាប័ន នានា យក​ចិត្ត​ទុកដាក់​ដល់​ជន​មាន​ពិការភាព​ដែល​ប្រកបរបរ អាជីវកម្ម សិប្បកម្ម​ជា​លក្ខណៈ​ឯកត្តជន ឬ​គ្រួសារ ឬ​សមូហភាព​របស់​ជន​មាន​ពិការភាព​ដោយ​ត្រូវ​កាត់​បន្ថយពន្ធ​ផ្តល់​អាទិភាព​ផ្សេងៗ​ស្របតាម​ច្បាប់​។ ...

រី សុចាន់
https://bit.ly/2XNTa46