វៀតណាម​ សន្យា​ជួសជុល​ផ្លូវ​ ៧៨​ និង​លក់​អគ្គិសនី​បន្ថែម​ឲ្យ​កម្ពុជា​

ប្រទេស​ វៀតណាម​ បាន​សន្យា​ជួយ​ជួសជុល​ផ្លូវជាតិ​លេខ​ ៧៨​ ក្នុង​ខេត្ត​ រតនគិរី​ និង​លក់​ថាមពល​អគ្គិសនី​កម្លាំង​ ២០០​ មេ​ហ្គា​វ៉ា​ត់​ ឲ្យ​មក​ប្រទេស​ កម្ពុជា​។​ ​ការ​សន្យា​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​សម​ភាគី​ នាយក​រដ្ឋមន្ត្រី​ វៀតណាម​ លោក​ ង្វៀ​ន​ តិ​ន​យុង​ កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​ នេះ​បើ​យោង​តាម​ លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ ជំនួយការ​ផ្ទាល់​របស់​លោក​ ហ៊ុន​ សែន​។​ ​តាម​ជំនួយការ​រូប​នេះ​ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ ក៏​បាន​ព្រម​ជំរុញ​ឲ្យ​មានការ​ពង្រឹង​ទំនាក់ទំនង​ផ្នែក​ផ្លូវអាកាស​ ផ្លូវដែក​ និង​ផ្លូវគោក​ ផ្នែក​ទេសចរណ៍​ ទូរគមនាគមន៍​ វិស័យ​ធនាគារ​ និង​ការ​ពង្រឹង​បន្ថែម​លើ​វិស័យ​កសិកម្ម​ ក៏​ត្រូវ​បាន​លើក​មក​ពិភាក្សា​ផង​ដែរ​។​ …

ឆាយ ច័ន្ទដានី
http://postkhmer.com/index.php/national/1-national-news/109186-2014-01-14-03-22-50