នាយករដ្ឋមន្ត្រី​ទៅ​ប្រទេស​អឺរ៉ុប​ ពិភាក្សា​ពី​បញ្ហា​តំបន់​ និង​អន្តរជាតិ

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​បាន​ចាក​ចេញ​ពី​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ទ្វីបអឺរ៉ុប​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចំនួន​ ៣ ចាប់ពី​ថ្ងៃទី​ ១៣ ​ដល់​ ១៧ ​តុលា ដើម្បី​ជួបពិភាក្សា​ពី​បញ្ហា​មួយ​ចំនួន​ក្នុង​នោះ​ក៏មាន​បញ្ហា​តំបន់ និង​អន្តរជាតិ និង​មាន​ការចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​មួយ​ចំនួន​ផងដែរ​។ បើ​តាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ​ក៏ដូចជា សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បាន​បញ្ជាក់ថា​លោកនាយក​រដ្ឋមន្ត្រី​នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​សាធារណរដ្ឋ​ឆែក​ប្រទេស​ហុងគ្រី និង​សាធារណរដ្ឋ​ប៊ុលហ្គារី​។ …

នៀម ឆេង
https://bit.ly/33xGFeR