ព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់មុខតំណែងលោកស្រី ហ៊ុន ស៊ីណាត
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ត្រាស់បង្គាប់បញ្ចប់មុខតំណែង ប្អូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកស្រី ហ៊ុន ស៊ីណាត ពីអនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រីក្រោយពីលោកស្រីបានលើកឡើងថា បានបរាជ័យពុំអាចរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយលោកឧកញ៉ា លី យ៉ុងផាត់ នៅក្នុង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ យោងទៅតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នៅថ្ងៃ ទី១ ខែធ្នូ ឆ្នាំ២០១៤ ដែល ភ្នំពេញ ប៉ុស្តិ៍ ទើបទទួលបាន បានឲ្យដឹងថា ត្រាស់បង្គាប់បញ្ចប់មុខតំណែងលោកជំទាវ ហ៊ុន ស៊ីណាត ពីអនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ នៅក្នុងព្រះរាជក្រឹត្យនោះបានលើកឡើងថា៖ «សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ»។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1FS1FeS