ព្រះ​មហាក្សត្រ​ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​លោក​ស្រី ហ៊ុន ស៊ីណាត

ព្រះ​មហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង ប្អូន​ស្រី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លោក​ស្រី ហ៊ុន ស៊ីណាត ពី​អនុ​រដ្ឋលេខាធិការ ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការ​កិច្ច តាម​ការ​ស្នើ​សុំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ក្រោយ​ពី​លោក​ស្រី​បាន​លើក​ឡើង​ថា បាន​បរាជ័យ​ពុំ​អាច​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ក្នុង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ យោង​ទៅ​តាម​ព្រះ​រាជក្រឹត្យ​របស់​ព្រះ​មហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នៅ​ថ្ងៃ ទី១ ខែ​ធ្នូ ឆ្នាំ​២០១៤ ដែល ភ្នំពេញ ប៉ុស្តិ៍ ទើប​ទទួល​បាន បាន​ឲ្យ​ដឹង​ថា ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​លោក​ជំទាវ ហ៊ុន ស៊ីណាត ពី​អនុ​រដ្ឋលេខាធិការ ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច។ នៅ​ក្នុង​ព្រះ​រាជក្រឹត្យ​នោះ​បាន​លើក​ឡើង​ថា៖ «សម្តេច​អគ្គ​មហា​សេនា​ធិបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះ​រាជក្រឹត្យ​នេះ​ចាប់​ពី​ថ្ងៃ​ឡាយ​ព្រះហស្ត​លេខា​តទៅ»។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1FS1FeS