ប៉ូលីស​បញ្ជូន​ម៉ុងតាញ៉ា​ប្រាំពីរ​នាក់​ពី​ខេត្ត​រតនគិរី​ទៅ​ប្រទេស​វៀតណាម​វិញ

ខណៈ​ដែល​ជនស្វែង​រក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​១៤​នាក់​បន្ត​គេច​ខ្លួន​ពី​អាជ្ញាធរ​ក្នុង​ព្រៃ​ខេត្ត​រតនគិរី មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ប៉ូលិស​បាន​បញ្ជូន”ចារ៉ាយ​វៀតណាម”​ប្រាំពីរ​នាក់​ចេញ​ពី​ខេត្ត​ភាគ​ឦសាន​កាលពី​ថ្ងៃ​សៅរ៍។ ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី លោក ងួន គឿន បាន​មាន​ប្រសាសន៍​ថា ប៉ូលិស​ព្រំដែន​បាន​ចាប់​ខ្លួន​​មនុស្ស​ប្រាំពីរ​នាក់​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ឃុំ​ប៉ក់ញ៉ៃ​ស្រុក​អូរយ៉ាដាវ និង​បាន​ប្រគល់​ពួកគេ​ឲ្យ​អាជ្ញាធរ​វៀតណាម​នៅជិត​ព្រំដែន​នៅ​ថ្ងៃ​ដដែល​នោះ។​ … ម៉ុងតាញ៉ា​ជា​ក្រុម​ជនជាតិ​ដើម​ភាគតិច​ដែល​រស់​ផ្តុំ​គ្នា​នៅ​តំបន់​ខ្ពង់រាប​កណ្តាល​របស់​ប្រទេស​វៀតណាម​បង្កើត​បាន​ប្រហែល​ជា​៣០​កុល​សម្ព័ន្ធ​​​ភ្នំ ក្នុង​នោះមាន​ទាំង​ក្រុម​ចារ៉ាយ​ផង។ ទោះជា​មាន​ចំនួន​ប្រជាជន​ចារ៉ាយ​រស់នៅ​ក្នុង​ខេត្ត​រតនគិរី​ក៏ដោយ ក៏​សមាជិក​ភាគ​ច្រើន​នៃ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​នេះ​រស់​នៅ​ក្នុង​ខេត្ត​ចា ឡាយ និង​ខេត្តកន ធើម របស់​វៀតណាម​ដែរ។ ចារ៉ាយ​វៀតណាម​ទាំងអស់​ត្រូវ​គេ​ចាត់ទុក​ថា ជាជន​ម៉ុងតាញ៉ា។ …

អូន ភាព
http://www.cambodiadailykhmer.com/news/22174/