អ្នក​ប្រឡង​ជំនួស​ត្រូវ​តុលាការ​ខេត្ត​ឃុំ​ខ្លួន​ពីរ ​នៅ​ក្រៅ​ឃុំ​ពីរ

មួយ​សប្តាហ៍​ក្រោយ​ការ​ឃាត់​ខ្លួន​នូវ​មនុស្ស​ ៤​នាក់​ដែល​ប្រឡង​ជំនួស​បេក្ខជន​នៅ​ខេត្ត​ស្វាយរៀង​និង​កណ្តាល ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​បាន​បង្ហាញ​អត្តសញ្ញាណ​ពួក​គេ​ជា​ផ្លូវ​ការ​ហើយ ​ហើយ​ថា​បាន​ចោទ​ពី​បទ​រំលោភ​អំណាច​ និង​ប្រើប្រាស់​អត្តសញ្ញាណ​ខុស​ពី​អត្តសញ្ញាណ​ផ្លូវ​ការ​ និង​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាម​ច្បាប់ ​ប៉ុន្តែ​ក្នុង​នោះ​មាន​តែ​ ២នាក់​ទេ​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​​ក្នុង​ពន្ធនាគារ។

សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១១ ខែសីហា​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួយ​ (អបព) ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​បុរស​ទាំង​បួន​កាល​ពី​ថ្ងៃទី​៤ សីហា ​ថ្ងៃ​ដំបូង​នៃ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ ​(បាក់ឌុប) បុរស​ជន​សង្ស័យ​បី​នាក់​ប្រឡង​ជំនួស​គេ​នៅ​ខេត្ត​ស្វាយរៀង ​មាន​ ឈ្មោះ​ ស្តើង ចាន់​ធន់ ​អាយុ​ ២១​ឆ្នាំ ​ជា​អ្នក​លក់​ចាប់​ហួយ ​លោក​ សៅ ​សំណាង​ អាយុ​ ២៣​ឆ្នាំ ​ជា​និស្សិត​ពេទ្យ​ឆ្នាំទី៧ និង​លោក​ អ៊ុន​ បុត្រា​ អាយុ​ ២៥​ឆ្នាំ​ មុខ​របរ​ជា​មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​បាសាក់​ ស្រុក​ស្វាយជ្រំ។ …

ឆាយ ច័ន្ទនីដា
http://bit.ly/1q7W0Yd