អ្នក​ជួលផ្ទះ​ក្រីក្រ​ក្នុងក្រុង​ជា ‘ប្រជាជន​ត្រូវ​គេ​បំភ្លេចចោល’

នៅ​ពេល​ដែល​ អ្នកស្រី​ ហៃ ប៊ុននី ​ចាកចេញ​ពី​ផ្ទះ​របស់​អ្នកស្រី​នៅ​ខេត្ត​ព្រៃវែង​ប្រហែល​៥​ឆ្នាំ​កន្លង​ទៅ​នេះ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្រុង​ភ្នំពេញ អ្នកស្រីមិន​រំពឹងថា ធ្លាក់​ខ្លួន​​មក​រស់​នៅ​ក្នុង​ផ្ទះ​ខ្ទម​ស័ង្កសី​តូច​ ព័ទ្ធ​ជុំវិញ​ដោយ​លំនៅ​សឹង​តែ​ដូចគ្នា​រាប់សិប​ផ្ទះ​ស្កេក​ស្កះ នៅ​លើ​ដី​ឡូតិ៍​តែ​មួយ​កន្លែងដូច្នេះ​ទេ។ ... សមាគមធាង​ត្នោត (STT) ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល និយាយ​ថា អ្នក​ជួល​ផ្ទះ​ដូចជា​អ្នកស្រី ប៊ុននី អ៊ីចឹង ភាគច្រើន​ជា​ជន​ចំណាក​ស្រុក​មកពី​ខេត្ត​នានា​ ដែល​ធ្វើ​ការ​មាន​ប្រាក់​ចំណូល​តិច ហើយ​ជួល​ផ្ទះ​តូចៗ​នៅ​ប្រជ្រៀត​គ្នា នៅ​កន្លែង​កខ្វក់ រស់​នៅ​ប្រកប​ដោយ​គ្រោះថ្នាក់​ ប្រឈម​នឹង​រយៈ​ពេល​រស់​នៅ​មិន​ទៀងទាត់ ស្ថានភាព​សុខភាព​អន់​ខ្សោយ និង​ការ​គំរាម​កំហែង​ដល់​សុវត្ថិភាព​របស់​ពួកគេ។ ... របាយការណ៍​ដដែល​ហៅ​អ្នក​ជួល​ផ្ទះ​ក្រីក្រ​ក្នុងក្រុង​ជា “ក្រុម​ប្រជាជន​ត្រូវ​គេ​បំភ្លេច​ចោល” ដែល​មិន​មាន​​”ការ​និយាយ​ដល់”​ក្នុង​គោល​នយោបាយ​សិទ្ធិ​លំនៅ​ដ្ឋាន​របស់​រដ្ឋាភិបាល​ទេ។ គន្លឹះ​សំខាន់​ក្នុង​ចំណោម​គោល​នយោបាយ​ទាំង​នេះ គឺ សារាចរ​០៣ ដែល​ជា​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​កាលពី​ឆ្នាំ ២០១០ ដើម្បី​បញ្ជូន​អ្នក​ដែល​រស់​នៅ​លើ​ដី​រដ្ឋ​ទៅ​កន្លែង​ថ្មី និង​គោល​នយោបាយ​លំនៅ​ដ្ឋាន​ជាតិ ដែល​ជា​អនុក្រឹត្យ​អនុម័ត​ដោយ​គណៈ​រដ្ឋមន្ត្រី​កាលពី​ខែ​ឧសភា ស្វះ​ស្វែង​ជួយ​ពលរដ្ឋ​ខ្មែរ​មាន​ចំណូល​តិច​និង​មធ្យម ឲ្យ​អាច​ទិញ​ផ្ទះ​ផ្ទាល់​ខ្លួន​បាន​។ ...

ហ៊ូលលី រ៉ូបិនស៊ិន និង អ៊ួច សូនី
http://www.cambodiadailykhmer.com/news/20597/