ក្រុមហ៊ុនរដ្ឋនឹងបើកដំណើរការលក់ទំនិញ Online ក្នុងខែមិនា ខាងមុខនេះ
ប្រៃសណីយ៍កម្ពុជានឹងបើកដំណើរការឲ្យមានការទិញទំនិញអនឡាញនៅក្នុងខែមីនាខាងមុខនេះដែលជាសកម្មភាពថ្មីមួយដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃវិស័យឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិក(E-commerce)នាពេលបច្ចុប្បន្ន។ លោក អោក បូរ៉ា អគ្គនាយក នៃប្រៃសណីយ៍កម្ពុជា បានប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញឲ្យដឹងថា បន្ទាប់ពីសិក្សាទាក់ទងនឹង e-commerce អស់រយៈពេលប្រមាណមួយឆ្នាំ ដែលធ្វើឲ្យសហគ្រាសគ្រប់គ្រងដោយរដ្ឋមួយនេះបានសម្រេចចិត្តដើម្បីបើកដំណើរការសកម្មភាពក្នុងការអនុញ្ញាតឲ្យម្ចាស់អាជីវកម្មទាំងអស់លក់ផលិតផលរបស់ខ្លួនជាមួយនឹងប្រព័ន្ធអនឡាញរបស់ប្រៃសណីយ៍កម្ពុជា។ …
ម៉ៃ គុណមករា
http://bit.ly/2iWi5Ol