អ្នករស់នៅភ្នំពេញប្រតិកម្មនឹងកុងទ័រ EDC ខុសប្រក្រតី
ប្រជាពលរដ្ឋដែលរស់នៅទូទាំងរាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលនិងរអ៊ូរទាំជាខ្លាំង បន្ទាប់ពីទទួលបានវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី ពីក្រុមភ្នាក់ងារក្រុមហ៊ុនអគ្គិសនីកម្ពុជា ហៅកាត់ថា (EDC)។ ការរអ៊ូរទាំរបស់ប្រជាពលរដ្ឋភាគច្រើនបានផ្ដោតសំខាន់ទៅលើភាពមិនប្រក្រតីនៃល្បឿនវិលជុំរបស់នាឡិកាស្ទង់ ដែលធ្វើឲ្យបរិមាណនៃការប្រើប្រាស់អគ្គិសនីប្រចាំខែរបស់ពួកគេមានការកើនឡើងពីទ្វេដងរហូតដល់ជិត ៣០ ដង ខណៈដែលក្នុងផ្ទះរបស់ពួកគេមិនមានការបំពាក់នូវគ្រឿងឧបករណ៍និងសម្ភារអេឡិចត្រូនិកអ្វីឲ្យខុសប្លែកច្រើនជាងមុននោះសោះ។ …
ឃុត សុភចរិយា
http://bit.ly/1LHcWTM