អ្នក​រស់​នៅ​ភ្នំពេញ​ប្រតិកម្ម​នឹង​កុងទ័រ EDC ខុស​ប្រក្រតី

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទូទាំង​រាជធានី​ភ្នំពេញ មាន​ការ​ភ្ញាក់​ផ្អើល​និង​រអ៊ូរទាំ​ជា​ខ្លាំង បន្ទាប់​ពី​ទទួល​បាន​វិក្កយបត្រ​ថ្លៃ​ប្រើ​ប្រាស់​អគ្គិសនី ពី​ក្រុម​ភ្នាក់ងារ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ហៅ​កាត់ថា (EDC)។ ការ​រអ៊ូរទាំ​របស់​ប្រជាពលរដ្ឋ​​ភាគ​ច្រើន​បានផ្ដោត​សំខាន់​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​​ល្បឿន​វិល​ជុំ​របស់​នាឡិកា​ស្ទង់ ដែល​ធ្វើ​ឲ្យ​បរិមាណ​នៃ​ការ​ប្រើប្រាស់​អគ្គិសនី​ប្រចាំ​ខែ​របស់​ពួកគេ​មាន​ការ​កើន​ឡើង​ពី​ទ្វេ​ដងរហូត​ដល់​ជិត​ ៣០ ​ដង ខណៈ​​ដែល​ក្នុង​ផ្ទះ​របស់​ពួកគេ​មិន​មាន​ការ​បំពាក់​នូវ​គ្រឿង​ឧបករណ៍​និង​សម្ភារ​អេឡិចត្រូនិក​អ្វី​ឲ្យ​ខុស​ប្លែក​ច្រើន​ជាង​មុន​នោះ​សោះ។ …

ឃុត សុភចរិយា
http://bit.ly/1LHcWTM