អាជ្ញាធរ ស្នើ​ពលរដ្ឋ​រស់នៅ​លើ​ប្រឡាយ​រំកិល​ផ្ទះ​ចេញ​សិន​ដើម្បី​ស្តារ​ប្រឡាយ

លោក ឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ​ស្នើ​ជាថ្មី​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន​នៅលើ​ប្រឡាយ​បឹង​ត្របែក​ត្រូវ​រំកិល​ផ្ទះ​ចេញជា​បណ្តោះអាសន្ន ​ដើម្បី​ធ្វើការ​ស្តារ​ប្រឡាយ និង​បុក​ស៊ី​ផាយ​ស្ថាបនា​ប្រឡាយ​ឡើងវិញ​ ដែលជា​ប្រយោជន៍​សម្រាប់​ទប់ស្កាត់​ជំនន់​ទឹកភ្លៀង​លិច​ទីក្រុង។ ការប្រកាស​ជាថ្មី​នេះ ​បាន​ធ្វើឡើង​អំឡុងពេល ​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​ស្ថានភាព​ប្រឡាយ​បឹង​ត្របែក ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ​ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃអង្គារ។ លោក​អភិបាល ​ជំរុញ​ការស្ថាបនា​ជញ្ជាំង​បេតុង​សងខាង​ប្រឡាយ ​ដែល​នៅ​សេសសល់​ប្រមាណ ៥០% ​ទៀតឲ្យ​បាន​រួចរាល់ ​និង​ជំរុញឲ្យ​ធ្វើ​ការស្ដារ​ភក់​សំរាម ​ចេញពី​ប្រឡាយ​ដើម្បីឱ្យ​ទឹក​ហូរ​បាន​លឿន​ទៅ​ស្ថានីយ​បូមទឹក​បឹង​ត្របែក ​និង​បញ្ចៀស​ការ​ជន់​លិច​ក្នុង​តំបន់​នោះ​នា​រដូវវស្សា​នេះ។ …

ឡុង គីមម៉ារីតា
https://bit.ly/2YIqUD9