អាជ្ញាធរ ស្នើពលរដ្ឋរស់នៅលើប្រឡាយរំកិលផ្ទះចេញសិនដើម្បីស្តារប្រឡាយ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើជាថ្មីឲ្យប្រជាពលរដ្ឋដែលមានលំនៅឋាននៅលើប្រឡាយបឹងត្របែកត្រូវរំកិលផ្ទះចេញជាបណ្តោះអាសន្ន ដើម្បីធ្វើការស្តារប្រឡាយ និងបុកស៊ីផាយស្ថាបនាប្រឡាយឡើងវិញ ដែលជាប្រយោជន៍សម្រាប់ទប់ស្កាត់ជំនន់ទឹកភ្លៀងលិចទីក្រុង។ ការប្រកាសជាថ្មីនេះ បានធ្វើឡើងអំឡុងពេល លោកដឹកនាំមន្ត្រីជំនាញអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាពប្រឡាយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីថ្ងៃអង្គារ។ លោកអភិបាល ជំរុញការស្ថាបនាជញ្ជាំងបេតុងសងខាងប្រឡាយ ដែលនៅសេសសល់ប្រមាណ ៥០% ទៀតឲ្យបានរួចរាល់ និងជំរុញឲ្យធ្វើការស្ដារភក់សំរាម ចេញពីប្រឡាយដើម្បីឱ្យទឹកហូរបានលឿនទៅស្ថានីយបូមទឹកបឹងត្របែក និងបញ្ចៀសការជន់លិចក្នុងតំបន់នោះនារដូវវស្សានេះ។ …
ឡុង គីមម៉ារីតា
https://bit.ly/2YIqUD9