រដ្ឋាភិបាល​នៅ​តែ​មិន​ប្រាប់​ឈ្មោះ​ភូមិ​ត្រូវ​ដោះដូរ​ទៅ​ឲ្យ​វៀតណាម​​ដើម្បី​រក្សាទុក​ភូមិ​លោក​ ហេង សំរិន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​​​តែ​មិន​ព្រម​បង្ហាញ​ឈ្មោះ​ភូមិ​ខ្មែរ​ពីរ​ដែល​ត្រូវ​ដោះដូរ​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ដើម្បី​រក្សាទុក​ភូមិ​ពីរ​ដែល​ជា​ភូមិ​កំណើត​របស់​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​នោះ​ឡើយ ខណៈ​ដែល​ជនជាតិ​ភាគតិច​ជិត ៣០០ នាក់ បាន​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ​ដក​មេប៉ុស្តិ៍​ព្រំដែន​ក្នុង​ភូមិឡំ ខេត្ត​រតនគិរី​ចេញ ដោយ​ចោទប្រកាន់​ថា មេប៉ុស្តិ៍​រូប​នោះ​បាន​បណ្តែត​បណ្តោយ​ឲ្យ​វៀតណាម​ចូល​មក​ជីក​ស្រះ​នៅក្នុង​ទឹកដី​ខ្មែរ​។ នៅក្នុង​លិខិត​ឆ្លើយតប​មួយ​ផ្ញើ​ទៅ​លោក អ៊ុំ សំអាន តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​កាលពី​ថ្ងៃ​សុក្រ​តាមរយៈ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ហើយ​ដែល​ភ្នំពេញប៉ុស្តិ៍​ទើប​ទទួល​​បាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា លោក​ ហ៊ុន សែន បាន​ប្រាប់​លោក ហេង សំរិន​ ថា ​សំណើ​របស់​លោក អ៊ុំ សំអាន ដែល​ស្នើ​ឲ្យ​ប្រាប់​ឈ្មោះ ភូមិ​ពីរ​ដែល​ត្រូវ​​ដោះដូរ​​ទៅឲ្យ​វៀតណាម​ជំនួស​ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច​ដែល​ជា​ភូមិ​​កំណើត​របស់​​លោក​ ហេង សំរិន និង​សំណើ​សុំ​ពិនិត្យ​ការ​បោះ​បង្គោល​ព្រំដែន​ចូល​ក្នុង​​ទឹកដី​កម្ពុជា​ប្រហែល ១២៧០ ម៉ែត្រ​នៅ​ច្រក​ភ្នំដិន​ក្នុង​​​​​ស្រុក​គិរីវង់ ខេត្ត​តាកែវ នោះ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ​លោក​បាន​បញ្ជាក់​រួច​ហើយ​ជូន​ប្រជាជន​ក្នុង​រដ្ឋសភា​កាលពី​ថ្ងៃ​ទី ៩ ខែ​សីហា ឆ្នាំ ២០១២ កន្លង​មក​។ …

មាស សុខជា និង ផាក់ ស៊ាងលី
http://bit.ly/1ffSqx5