មន្ត្រី​ឧទ្យានុរក្ស​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​កាប់​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​

មន្ត្រី​ឧទ្យានុរក្ស​ម្នាក់​ប្រចាំ​ការ​នៅច្រក​របៀងអភិរក្ស​ជីវៈចម្រុះ​ព្រៃអង់តែន ខេត្ត​កំពង់ធំ​​ ត្រូវបាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​បាន​កាប់​ជាច្រើន​កាំបិត ត្រូវ​ចំក្បាល​ កញ្ចឹងក និង​កដៃ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ ពេលកំពុង​ចុះ​បំពេញ​ការ​ងារការពារ​បរិស្ថាននិង​ធនធាន​ធម្មជាតិ។ រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​​​ក្រសួង​បរិស្ថាន​ លោក​ នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង​កាល​ពី​​ថ្ងៃម្សិល​មិញ​ថា ហេតុការណ៍​នេះ ​បាន​កើត​ឡើង​កាលពី​ថ្ងៃអង្គារ ខណៈ​​ដែលមន្ត្រី​ឧទ្យានុរក្សចំនួន​៥​​នាក់ បាន​ចុះ​ល្បាត​នៅ​​ច្រករបៀង​​​អភិរក្ស​ជីវៈ​ចម្រុះ​ព្រៃ​អង់តែន ​នៅចំណុចអូរ​ដើម​ថ្កូវ ​ឃុំ​ក្រយា ស្រុក​សន្ទុក។​ …

ប៉ិច សុធារី
https://bit.ly/2TO6LcZ