សហគមន៍​បំបួស​ដើមឈើ​ បំផុសគំនិត​ថែរក្សា​ព្រៃ​សេសសល់

ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ព្រះរកា និង​ព្រះសង្ឃ​ចំនួន​ ១៣២ ​នាក់​/​អង្គ​មកពី​ស្រុក​ចំនួន​ ៣ ​ក្នុង​ខេត្តព្រះវិហារ​បាន​រៀបចំ​ពិធី​បែប​សាសនា​បំបួស​ដើមឈើ​រាប់ពាន់​ដើម​នៅ​កណ្ដាល​ព្រៃ​ព្រះរកា​កាលពី​ថ្ងៃទី​ ១០-១២ ខែមករា ដើម្បី​រំឭក​គុណ​អ្នក​បូជាជីវិត​ក្នុងការ​ការពារ​ព្រៃឈើ ព្រមទាំង​បំផុស​ស្មារតី​ឲ្យ​មាន​កិច្ចសហការ​គ្នា​ក្នុង​ការថែរក្សា​ព្រៃ​ព្រះរកា​ដែល​នៅ​សេសសល់​ឲ្យ​បាន​គង់វង្ស​។ លោក ហែត ណៃ តំណាង​បណ្ដាញ​សហគមន៍​ព្រៃ​ព្រះរកា​នៅ​ស្រុក​ត្បែងមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ពិធីបុណ្យ​បំបួស​ដើមឈើ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​ពលរដ្ឋ និង​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ព្រះរកា​ដោយមាន​ទាំង​ព្រះសង្ឃ​ដែល​រស់នៅ​ក្នុង​ស្រុក​ចំនួន ៣ នៃ​ខេត្ត​ព្រះវិហារ​គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំក្សាន្ត​។ …

សុទ្ធ គឹមសឿន
https://bit.ly/2No8IaQ