បន្ធូរ​បន្ថយ​ទោស​និង​លើក​លែង​ទោស​ទណ្ឌិត ៣៣៩​នាក់

ក្រសួង​យុត្តិធម៌ បាន​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ព្រះ​រាជទាន​លើក​លែង​ទោស និង​បន្ទូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ទូទាំង​ប្រទេស​សរុប​ចំនួន ៣៣៩​នាក់ នៅ​ក្នុង​ពិធី​បុណ្យ​ពិសាខបូជា​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ ទី១៣ ឧសភា។ លោក សម ប្រជាមានិត នាយក​ខុទ្ទកាល័យ​ក្រសួង យុត្តិធម៌ ឲ្យ​ដឹង​ថា អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​បាន​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ព្រះ​រាជទាន លើក​លែង​ទោស និង​បន្ទូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​សរុប​ចំនួន ៣៣៩​នាក់ នៅ​ក្នុង​ថ្ងៃ​បុណ្យ​ពិសាខ​បូជា​ខាង​មុខ។ នៅ​ក្នុង​នោះ​មាន​ទណ្ឌិត​ចំនួន ៣៥ នាក់​ត្រូវ​លើក​លែង​ទោស ទណ្ឌិត ៨៧ នាក់​ត្រូវ​បាន​បន្ធូរ​បន្ថយ ១២​ខែ ទណ្ឌិត ៥៩ នាក់​បន្ថូរ​បន្ថយ​ទោស ៩​ខែ និង ១៥៨ នាក់​បន្ធូរ​បន្ថយ រយៈ​ពេល ៦​ខែ។ លោក​បន្ត​ថា៖ «ការ​សម្រេច​ដោះ​លែង និង​បន្ធូរ​បន្ថយ​នេះ គឺ​ធ្វើ​តាម​ការ​សម្រេច​កិច្ច​ប្រជុំ​នៃ​គណៈកម្មការ​ជាតិ​ត្រួត​ពិនិត្យ​ការ​បន្ធូរ​បន្ថយ​ទោស និង​លើក​លែង​ទោស​ទណ្ឌិត»។ …

ម៉ៃ ទិត្យថារ៉ា
http://postkhmer.com/national/2011-01-03-04-07-05/114157-2014-05-12-02-36-07