បន្ធូរបន្ថយទោសនិងលើកលែងទោសទណ្ឌិត ៣៣៩នាក់
ក្រសួងយុត្តិធម៌ បានស្នើសុំព្រះមហាក្សត្រព្រះរាជទានលើកលែងទោស និងបន្ទូរបន្ថយទោសដល់ទណ្ឌិតទូទាំងប្រទេសសរុបចំនួន ៣៣៩នាក់ នៅក្នុងពិធីបុណ្យពិសាខបូជាដែលប្រព្រឹត្តទៅនៅថ្ងៃ ទី១៣ ឧសភា។ លោក សម ប្រជាមានិត នាយកខុទ្ទកាល័យក្រសួង យុត្តិធម៌ ឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធនាគារបានស្នើសុំព្រះមហាក្សត្រព្រះរាជទាន លើកលែងទោស និងបន្ទូរបន្ថយទោសដល់ទណ្ឌិតសរុបចំនួន ៣៣៩នាក់ នៅក្នុងថ្ងៃបុណ្យពិសាខបូជាខាងមុខ។ នៅក្នុងនោះមានទណ្ឌិតចំនួន ៣៥ នាក់ត្រូវលើកលែងទោស ទណ្ឌិត ៨៧ នាក់ត្រូវបានបន្ធូរបន្ថយ ១២ខែ ទណ្ឌិត ៥៩ នាក់បន្ថូរបន្ថយទោស ៩ខែ និង ១៥៨ នាក់បន្ធូរបន្ថយ រយៈពេល ៦ខែ។ លោកបន្តថា៖ «ការសម្រេចដោះលែង និងបន្ធូរបន្ថយនេះ គឺធ្វើតាមការសម្រេចកិច្ចប្រជុំនៃគណៈកម្មការជាតិត្រួតពិនិត្យការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត»។ …
ម៉ៃ ទិត្យថារ៉ា
http://postkhmer.com/national/2011-01-03-04-07-05/114157-2014-05-12-02-36-07