មន្ត្រីជំនាញកំពុងពិនិត្យវិវាទដីធ្លី រវាងពលរដ្ឋ ១៩ គ្រួសារ និងលោក ហ៊ុន ជា នៅខេត្តព្រះសីហនុ
មន្ដ្រីជំនាញអធិការកិច្ចនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងពិនិត្យលើបញ្ហាវិវាទដីធ្លី រវាងពលរដ្ឋចំនួន ១៩ គ្រួសារ ជាមួយក្រុមហ៊ុនរបស់លោក ហ៊ុន ជា នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយពីមានសំណើពីប្រធានអង្គការមួយកាលពីខែវិច្ឆិកា ឆ្នាំមុន។ លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំង អំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំមុនបានដាក់សំណើមួយទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងយុត្តិធម៌ ដើម្បីស្នើសុំ ក្រសួងបញ្ជូនមន្ដ្រីជំនាញចុះទៅធ្វើអធិការកិច្ចលើទីតាំងរបស់ក្រុមហ៊ុន ស៊ី អេច អេស អិន ត្រេនស្ព័រថេសិន របស់លោក ហ៊ុន ជា ដែលកំពុងមានវិវាទជាមួយពលរដ្ឋចំនួន ១៩ គ្រួសារ។ …
វ៉ន ដារ៉ា
https://bit.ly/2QhYkDw