ពលរដ្ឋបារម្ភខ្លាចមានការបង្ក្រាបកាន់តែខ្លាំងឡើង
កាលពីបួនសប្តាហ៍កន្លងទៅ អាជ្ញាធរ បានបាញ់មនុស្សយ៉ាងហោចណាស់បួននាក់ស្លាប់ធ្វើឲ្យរបួសធ្ងន់ប្រមាណ ៣០ នាក់ និងចាប់ខ្លួន ២៣ នាក់ផ្សេងទៀត និងបានធ្វើការហាមប្រាមការប្រមូលផ្តុំជាសាធារណៈ ដែលផ្ទុយនឹងច្បាប់។ ខណៈការបង្ក្រាបពីអាជ្ញាធរកាន់តែមានលក្ខណៈខ្លាំងឡើងការសម្ភាសនៅតាមផ្លូវកាលពីថ្ងៃអាទិត្យ បានបង្ហាញអំពីអារម្មណ៍ភ័យខ្លាចរបស់ប្រជាជន ចំពោះវិធានការបង្ក្រាបដ៏ហិង្សារបស់អាជ្ញាធរ។ អ្នកនាង ចាន់ ស្រីខន អាយុ ១៩ឆ្នាំ ជាអ្នកបម្រើការនៅភោជនីយដ្ឋានមួយបានប្រាប់ខណៈកំពុងអង្គុយជាមួយមិត្តភក្តិនៅ កោះពេជ្រ ថា៖ «ឥឡូវនេះ យើងទៅកន្លែងណាក៏ដោយ យើងមានអារម្មណ៍ភ័យខ្លាចពីព្រោះយើងមិនដឹងថា តើយើងអាចនឹងជិះម៉ូតូចូលទៅក្នុងកន្លែងតវ៉ាដោយចៃដន្យឬអត់នោះទេ»។ «ប្រសិនបើនគរបាលប្រើអំពើហិង្សា វានឹងអាចធ្វើឲ្យមានរបួសក្នុងចំណោមពួកយើង»។ អ្នកនាង ស្រីខន និងមិត្តភក្តិរបស់អ្នកនាង មិនបានដឹងអំពីការបង្ក្រាបកាលពីថ្ងៃអាទិត្យទេ ហើយក៏មិនបានឃើញអំពើហិង្សាផ្ទាល់ភ្នែកណាដែរ នៅក្នុងខែ មករា នេះ។ ប៉ុន្តែអ្នកនាងក៏ដូចអ្នកដទៃៗទៀតដែរ គឺបានតាមដានព្រឹត្តិការណ៍ផ្សេងៗតាម ហ្វេសប៊ុក។ អ្នកនាងបន្តថា៖ «យើងមិនចង់ឲ្យមានការបង្ហូរឈាមនៅតាមផ្លូវទៀតទេ»។ …
ឆាយ ចន្ទនីដា និង Shane Worrell
http://postkhmer.com/national/1-national-news/109784-2014-01-28-02-50-25