ពលរដ្ឋ​បារម្ភ​ខ្លាច​មានការ​បង្ក្រាប​កាន់តែ​ខ្លាំង​ឡើង​

កាលពី​បួន​ស​ប្តា​ហ៍​កន្លង​ទៅ​ អាជ្ញាធរ​ បាន​បាញ់​មនុស្ស​យ៉ាង​ហោច​ណាស់​បួន​នាក់​ស្លាប់​ធ្វើ​ឲ្យ​របួសធ្ងន់​ប្រមាណ​ ៣០​ នាក់​ និង​ចាប់ខ្លួន​ ២៣​ នាក់​ផ្សេង​ទៀត​ និង​បាន​ធ្វើការ​ហាមប្រាម​ការ​ប្រមូលផ្តុំ​ជា​សាធារណៈ​ ដែល​ផ្ទុយ​នឹង​ច្បាប់​។​ ​ខណៈ​ការ​បង្ក្រាប​ពី​អាជ្ញាធរ​កាន់តែ​មាន​លក្ខណៈ​ខ្លាំង​ឡើង​ការ​សម្ភាស​នៅ​តាម​ផ្លូវ​កាលពី​ថ្ងៃអាទិត្យ​ បាន​បង្ហាញ​អំពី​អារម្មណ៍​ភ័យ​ខ្លាច​របស់​ប្រជាជន​ ចំពោះ​វិធានការ​បង្ក្រាប​ដ៏​ហិង្សា​របស់​អាជ្ញាធរ​។​ ​អ្នក​នាង​ ចាន់​ ស្រី​ខន​ អាយុ​ ១៩​ឆ្នាំ​ ជា​អ្នកបម្រើ​ការ​នៅ​ភោជនីយដ្ឋាន​មួយ​បាន​ប្រាប់​ខណៈ​កំពុង​អង្គុយ​ជាមួយ​មិត្តភក្តិ​នៅ​ កោះ​ពេជ្រ​ ថា​៖​ «​ឥឡូវនេះ​ យើង​ទៅ​កន្លែង​ណា​ក៏​ដោយ​ យើង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ពីព្រោះ​យើង​មិនដឹង​ថា​ តើ​យើង​អាច​នឹង​ជិះ​ម៉ូតូ​ចូល​ទៅ​ក្នុង​កន្លែង​តវ៉ា​ដោយ​ចៃដន្យ​ឬ​អត់​នោះ​ទេ​»​។​ «​ប្រសិនបើ​នគរបាល​ប្រើ​អំពើ​ហិង្សា​ វា​នឹង​អាច​ធ្វើ​ឲ្យ​មាន​របួស​ក្នុង​ចំណោម​ពួក​យើង​»​។​ ​អ្នក​នាង​ ស្រី​ខន​ និង​មិត្តភក្តិ​របស់​អ្នក​នាង​ មិន​បានដឹង​អំពី​ការ​បង្ក្រាប​កាលពី​ថ្ងៃអាទិត្យ​ទេ​ ហើយ​ក៏​មិន​បានឃើញ​អំពើ​ហិង្សា​ផ្ទាល់​ភ្នែក​ណា​ដែរ​ នៅ​ក្នុង​ខែ​ មក​រា​ នេះ​។​ ប៉ុន្តែ​អ្នក​នាង​ក៏​ដូច​អ្នក​ដទៃៗ​ទៀត​ដែរ​ គឺ​បាន​តាមដាន​ព្រឹត្តិការណ៍​ផ្សេងៗ​តាម​ ហ្វេ​ស​ប៊ុ​ក​។​ អ្នក​នាង​បន្ត​ថា​៖​ «​យើង​មិន​ចង់​ឲ្យ​មានការ​បង្ហូរឈាម​នៅ​តាម​ផ្លូវ​ទៀត​ទេ​»​។​ …

ឆាយ ចន្ទនីដា និង Shane Worrell
http://postkhmer.com/national/1-national-news/109784-2014-01-28-02-50-25