កម្ពុជានិងអូស្ត្រាលី ចរចាដើម្បីបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់មកកម្ពុជា
ដ្ឋាភិបាលកម្ពុជាអះអាងថា ខ្លួនមិនទាន់ច្បាស់ថា នឹងទទួលយកជនអន្តោប្រវេសន៍ពីប្រទេសអូស្ត្រាលីនៅឡើយទេ ខណៈពេលដែលរដ្ឋាភិបាលអូស្ត្រាលីបានបញ្ជាក់ថា ខាងភាគីកម្ពុជាកំពុងបង្ហាញជំហរយ៉ាងវិជ្ជមានចំពោះសំណើនេះ។ កាលពីដើមខែឧសភារដ្ឋាភិបាលកម្ពុជាបានចុះអនុស្សរណៈយោគយល់មួយជាមួយរដ្ឋាភិបាលអូស្ត្រាលីក្នុងការផ្ទេរជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងចំនួនដ៏ច្រើនពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា។ ទោះបីជាពុំទាន់មានការបញ្ជាក់ពីមន្ត្រីផ្លូវការក៏ដោយ ក៏ទីភ្នាក់ងារព័ត៌មានអន្តរជាតិមួយចំនួនបានអះអាងជនអន្តោប្រវេសន៍ដែលនឹងបញ្ជូនមកកម្ពុជាមានចំនួនប្រមាណមួយពាន់នាក់។ …