កម្ពុជា​និង​អូស្ត្រាលី ចរចា​ដើម្បី​បញ្ជូន​​​ជន​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​មក​កម្ពុជា

ដ្ឋាភិបាលកម្ពុជា​អះអាង​ថា​ ខ្លួន​មិន​ទាន់​ច្បាស់​ថា​ នឹង​ទទួល​យកជន​អន្តោ​ប្រវេសន៍​ពី​ប្រទេស​អូស្ត្រាលី​នៅ​ឡើយ​ទេ​ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​អូស្ត្រាលី​បាន​បញ្ជាក់​ថា​ ខាង​ភាគី​កម្ពុជា​កំពុង​បង្ហាញ​ជំហរយ៉ាង​វិជ្ជមាន​ចំពោះ​សំណើនេះ។​ កាល​ពី​ដើម​ខែ​ឧសភា​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​មួយ​ជា​មួយ​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុង​ការ​ផ្ទេរ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ក្នុង​ចំនួន​ដ៏​ច្រើន​ពី​ប្រទេស​អូស្ត្រាលី​មក​កាន់​ប្រទេស​កម្ពុជា។ ​ទោះបី​ជា​ពុំ​ទាន់​មាន​ការ​បញ្ជាក់​ពី​មន្ត្រី​ផ្លូវ​ការ​ក៏​ដោយ ​ក៏​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​បាន​អះអាង​ជន​អន្តោ​ប្រវេសន៍​ដែល​នឹង​បញ្ជូន​មក​កម្ពុជា​មាន​ចំនួន​ប្រមាណ​មួយ​ពាន់​នាក់។​ …

ឃួន ធារ៉ា
http://khmer.voanews.com/content/cambodia-australia-immigration-deal-is-under-negotiations/1922881.html