ក្រុមអ្នកតវ៉ាមិនសប្បាយចិត្តនឹងការផ្តល់ជូនរបស់ក្រសួង
អ្នកភូមិប្រហែល ២០០ នាក់មកពីខេត្តកោះកុង ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករស Koh Kong Sugar Industry Co Ltd ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ រារាំងមិនឱ្យធ្វើការតវ៉ានៅមុខផ្ទះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីថ្ងៃពុធ។ កាលពីថ្ងៃចន្ទ ក្រសួងរៀបចំ ដែនដីបានផ្តល់ដីជូនអ្នកភូមិចំនួន ២ ហិកតា និងថវិកា ៣០០០ ដុល្លារ ដល់ប្រជាពលរដ្ឋចំនួន ៣១៧ គ្រួសារ ដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីនេះ។ ប៉ុន្តែសំណងនេះ ត្រូវបានអ្នកភូមិបដិសេធ មិនទទួលយក ដោយសារតែទីតាំងដែលផ្ដល់ជូន ដីមានដុំថ្មច្រើនពេកសម្រាប់ការដាំដុះ។ …
គង់ មេត្តា
https://www.phnompenhpost.com/national/protesters-not-happy-ministrys-offer