សកម្មជនបរិស្ថានអំពាវនាវជួយសង្គ្រោះទន្លេមេគង្គ
ប្រជាសហគមន៍សកម្មជនបរិស្ថាននិងយុវជនប្រមាណ២០នាក់កាលពីថ្ងៃម្សិលមិញបានធ្វើយុទ្ធនាការអំពាវនាវដល់រាជរដ្ឋាភិបាលជួយសង្គ្រោះទន្លេមេគង្គតាមរយៈការបញ្ឈប់រាល់ការសាងសង់ទំនប់វារីអគ្គិសនីទាំងអស់ ហើយងាកមកប្រើប្រាស់ថាមពលកកើតវិញ ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាន មច្ឆាជាតិ និងជីវភាពប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញដងទន្លេ។ ការអំពាវនាវនេះ បានធ្វើឡើងនៅពេលដែលពួកគាត់ប្រមូលផ្តុំគ្នានៅមុខរដ្ឋសភា និងប្រធានសហគមន៍នេសាទបឹងទន្លេសាប ខេត្តពោធិ៍សាត់ លោក សែន បូ បានមានប្រសាសន៍ថា ពួកគាត់មានក្តីបារម្ភជាខ្លាំងនៅពេលបានទទួលព័ត៌មានថា រាជរដ្ឋាភិបាល មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីសំបូរ នៅក្នុងខេត្តក្រចេះ ដែលអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បឹងទន្លេសាប និងព្រៃឈើដែលនៅជុំវិញតំបន់សាងសង់ ទំនប់នោះរាប់ម៉ឺនហិកតា។ …
ប៉ិច សុធារី
http://bit.ly/2fv6qYh