អភិបាលខេត្តសៀមរាប និងអភិបាលខេត្តកំពង់ឆ្នាំងត្រូវបានដំឡើងឋានន្តរស័ក្តិ
យោងតាមព្រះរាជក្រឹត្យ ដែលឡាយព្រះហស្តលេខាកាលពីខែមុនឲ្យដឹងថា អភិបាលខេត្តសៀមរាប និងអភិបាលខេត្តកំពង់ឆ្នាំងត្រូវបានដំឡើងឋានន្តរស័ក្តិក្នុងជួរកងទ័ព។
ព្រះរាជក្រឹត្យ ដែលឡាយព្រះហស្ដលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី និងចុះថ្ងៃទី២៤ ខែមេសា ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបពីឧត្តមសេនីយ៍ទោ ទៅឧត្តមសេនីយ៍ឯក ហើយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងពីឧត្តមសេនីយ៍ត្រី ទៅឧត្តមសេនីយ៍ទោ។ …