សាលារាជធានីភ្នំពេញក្រើនរំឭកអំពីការស្ទះចរាចរណ៌ នៅពេលគម្រោងស្តារប្រព័ន្ធលូបង្ហូរទឹកចាប់ផ្តើម
យោងតាមសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា សាលារាជធានីបានក្រើនរំឭកសាធារណជនថា នឹងមានការស្ទះចរាចរណ៍រយៈពេលវែងនៅម្តុំផ្សារអូរឫស្សី ក្នុងខណ្ឌ៧មករា បន្ទាប់ពីសកម្មភាពសាងសង់ចាប់ផ្តើមនៅក្នុងតំបន់នេះកាលពីម្សិលមិញ ដែលជាផ្នែកមួយនៃគម្រោងស្តារប្រព័ន្ធលូទឹកក្រោមមូលនិធិរបស់ប្រទេសជប៉ុន ដែលកំពុងតែដំណើរការ។ សាធារណជនត្រូវបានស្នើឲ្យបង្ហាញភាពអត់ធ្មត់របស់ខ្លួន ខណៈដែលចំណែកផ្លូវនៅក្បែរផ្សារដ៏មមាញឹកនេះ នឹងត្រូវបានជីកក្នុងរយៈពេលប្រាំពីរខែខាងមុខ ដើម្បីដាក់បំពង់លូបង្ហូរទឹកថ្មី ហើយនេះគឺជាផ្នែកមួយក្នុង ដំណាក់កាលទី៣នៃគម្រោងស្តារប្រព័ន្ធលូបង្ហូរទឹកចាស់ៗក្នុងរាជធានីភ្នំពេញឡើងវិញ ក្រោមមូលនិធិចំនួន៣៥០លានដុល្លាររបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA ។ … ប្រជាជនរាជធានីភ្នំពេញមានភាពស៊ាំកាន់តែច្រើនឡើងៗ ទៅលើបញ្ហាស្ទះចរាចរណ៍ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ និងបានធ្វើដំណើរតាមផ្លូវវាងដោយសារតែគម្រោងនេះ ខណៈដែលកំណាត់ផ្លូវដែលអាចបញ្ចប់ សកម្មភាពសាងសង់បាន ដូចជា ផ្លូវលេខ៦៣ ត្រូវបានជួសជុលម្តងហើយម្តងទៀត ដោយសារបញ្ហាទាក់ទងទៅនឹងបំពង់លូដាក់ថ្មីៗ ត្រូវបានដោះស្រាយ។ …
ឃួន ណារីម
http://www.cambodiadailykhmer.com/news/9633/