រដ្ឋាភិបាល​សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចៀសវាង​ទៅ​ក្រុង​បាងកក

រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ពុធ បាន​សុំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ចៀសវាង​ការ​ធ្វើ​ដំណើរ​ណា​ដែល​មិន​ចាំ​បាច់​ទៅ ទីក្រុង​បាងកក ក្នុង​អំឡុង​ពេល​មាន​ការ​ដាក់​ចេញ​នូវ​ច្បាប់​អាជ្ញាសឹក​ក្នុង ប្រទេស​ថៃ។ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ថា៖ «ស្ថានការណ៍​មាន​លក្ខណៈ​ស្ងប់ស្ងាត់​ហើយ​យើង​នឹង​បន្ត​តាម​ដាន ប៉ុន្តែ​អ្នក​ធ្វើ​ដំណើរ​ដែល​គ្រោង​ទៅ ប្រទេស​ថៃ គួរ​ផ្អាក​សិន​នៅ​ពេល​នេះ»។ «អ្វី​ដែល​សំខាន់​គឺថា អ្នក​ធ្វើ​ដំណើរ​ត្រូវ​ចៀសវាង​ទៅ​កន្លែង​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា»។ …

ជាង សុខា
http://www.postkhmer.com/national/1-national-news/114746-2014-05-23-02-30-57