សមត្ថកិច្ច បង្ក្រាបអាជីវកម្មរ៉ែអនាធិបតេយ្យនៅមណ្ឌលគិរី
ទីតាំងអាជីវកម្មរ៉ែអនាធិបតេយ្យ ទ្រង់ទ្រាយមធ្យមមួយកន្លែង ស្ថិតក្នុងភូមិអន្ទ្រង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានសមត្ថកិច្ច អះអាងបង្ក្រាបបានក្នុងប្រតិបត្តិការស៊ើបអង្កេតជាង ២សបា្តហ៍ ហើយជនល្មើស ២នាក់ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈដែល ២នាក់ទៀត បានរត់គេចខ្លួនបាត់។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី៩ខែមករាឆ្នាំ២០១៧ ជាលទ្ធផលនៃយុទ្ធនាការបង្ក្រាបបទល្មើសអាជីវកម្មរ៉ែខុសច្បាប់កម្រិតមធ្យមនេះ សមត្ថកិច្ចបានចាប់ឃាត់ទុកគ្រឿងចក្រអេស្កាវាទ័រចំនួន២គ្រឿងដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសដើម្បីរក្សាទុក និងរៀបចំពាក្យបណ្តឹងតាមនីតិវិធីទៅតុលាការ។ …
តាំង វីដា
http://bit.ly/2jnyESx