ចលនា​សង្គ្រោះ​ជាតិ​បង្ហាញ​យុទ្ធសាស្ត្រ​ ៥ ខណៈ​អ្នក​នាំពាក្យ​ CPP ​ថា​មិន​ខ្វល់

ចលនា​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ប្រកាស​ចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​កាលពី​ម្សិលមិញ​ដោយ​លោក សម រង្ស៊ី បាន​ថ្លែង​ថា​ចលនា​នេះ​មាន​សកម្មភាព​ ៥ ​យ៉ាង​រួមមាន ទី​ ១ ការងារ​តស៊ូ​មតិ​នៅ​លើ​ឆាក​អន្តរជាតិ ទី​ ២ ការងារ​លើ​វិស័យ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ និង​ពាណិជ្ជកម្ម​ដោយ​ពន្យល់​អ្នក​វិនិយោគ​ថា​របប​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាត់បង់​ភាព​ស្រប​ច្បាប់ ការងារ​ទី​ ៣ ​របស់​ចលនា​នេះ​គឺ​បំផុស​ឲ្យ​ពលរដ្ឋ​ងើប​ឡើង​តវ៉ា​ ឬ​ធ្វើ​បាតុកម្ម​ដោយ​សន្តិភាព ចំណែក​ការងារ​ទី​ ៤ ​គឺ​អំពាវនាវ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​កុំ​បាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ដែល​ធ្វើបាតុកម្ម​។ ចំណែក​ការងារ​ទី​ ៥ ​របស់​ចលនា​នេះ​លោក សមរង្ស៊ី ថ្លែង​ថា​គឺ​ការ​ធ្វើ​ចលនា​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ជំរុញ​ឲ្យ​សមាជិក​គណបក្ស​កាន់​អំណាច​នេះ​ចាកចេញ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ …

នៀម ឆេង
http://bit.ly/2EncTOv