សម​រង្ស៊ី​ចេញ​មុខ​ទទួល​គុណសម្បត្តិ​ចំពោះ​ការណ៍​ដែល​ប្រេងសាំង​ចុះថោក

កាល​ពី​ថ្ងៃ​សុក្រ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្ដម​ សម រង្ស៊ី ប្រាប់​អ្នក​គាំទ្រ​ថា គណបក្ស​ខ្លួន​គឺ​ជា​អ្នក​ធ្វើ​អោយ​រាជរដ្ឋាភិបាល​ព្យាយាម​បញ្ចុះ​តម្លៃ​សាំង​ និង​អគ្គិសនី។ លោក​ថា លោក​នឹង​បន្ត ​”វប្បធម៌សន្ទនា” ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ទោះជា​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ច្រាន​ចោល​គំនិត​នេះ​ កាល​ពី​ដើម​សប្ដាហ៍​នេះ​ក៏​ដោយ។ មាន​វត្តមាន​ជាមួយនឹងលោក​​អនុប្រធានគណបក្ស ឯកឧត្ដម កឹម សុខា និង​អ្នក​គាំ​ទ្រ​រាប់​រយ​នាក់ នៅ​វេទិកា​សាធារណៈ​មួយ​​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ លោក​ សម រង្ស៊ី​ ប្រាប់​អ្នក​គាំ​ទ្រ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួយ​រុញ​ច្រាន​ពី​ក្រោយ​អោយ​រាជរដ្ឋាភិបាល​មាន​សកម្មភាព។ …

គុច ណារ៉េន
https://www.cambodiadaily.com/news/opposition-leader-takes-credit-for-falling-energy-prices-76617/