សហគមន៍ប្តឹងថា អាជ្ញាធរឃុបឃិតកាប់រានព្រៃ
ពលរដ្ឋ ៥ នាក់តំណាងជនជាតិដើមភាគតិចជិត ២០០ គ្រួសារនៅស្រុកលំផាត់បានចោទប្រកាន់អាជ្ញាធរភូមិ ឃុំថាបានឃុបឃិតគ្នាកាប់រានដីព្រៃសហគមន៍លក់ទៅឲ្យមន្ត្រីតុលាការ និងបុគ្គលឯកជន។ …
បន្ទាប់ពីមានសកម្មភាពកាប់ទន្ទ្រានលក់ដីសហគមន៍ដោយខុសច្បាប់ និងគ្មានការទប់ស្កាត់ប្រជាសហគមន៍មួយចំនួនបាននាំគ្នាប្តឹងទៅរដ្ឋបាលព្រៃឈើខេត្តដើម្បីសុំអន្តរាគមន៍។ ប៉ុន្តែគ្មានដំណោះស្រាយនោះទេ។ ហេតុនោះតំណាងអ្នកភូមិបាននាំគ្នាដើរប្រមូលស្នាមមេដៃក្នុងសហគមន៍។ ប៉ុន្តែ ត្រូវលោកមេភូមិ ថេង មាំង បានទៅដកហូតដោយបង្ខំទៅវិញហើយថែមទាំងគំរាមចាប់ពួកគេដាក់ពន្ធនាគារប្រសិនបើហ៊ានដើរប្រមូលស្នាមមេដៃដើរប្តឹងទៀត។ នេះបើតាមសហគមន៍ និងអង្គការសិទ្ធិមនុស្សអាដហុក។ …
ផាក់ ស៊ាងលី
http://bit.ly/1k8sFRq