សកម្មភាពជីករ៉ែកក្រើកឡើងវិញហើយ
អាជីវកម្មជីករ៉ែត្បូងខុសច្បាប់ក្នុងស្រុកបកែវដែលមានទាំងជនជាតិខ្មែរ និងវៀតណាមជាអ្នកប្រព្រឹត្តនោះ បានចាប់ផ្តើមមានសកម្មភាពឡើងវិញហើយបន្ទាប់ពីអាជ្ញាធរបានធ្វើការបង្ក្រាប និងដុតបំផ្លាញចោលគ្រឿងម៉ាស៊ីនជាច្រើនកន្លងមក។ អាជ្ញាធរមានសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបកន្លែងជីករ៉ែត្បូងអនាធិបតេយ្យក្នុងភូមិបឡយ ឃុំកិះចុង ស្រុកបកែវនេះ កាលពីចុងខែធ្នូកន្លងមក ដែលក្នុងពេលនោះ មានអ្នកជីកត្បូងជាង ១០០ នាក់។ ប៉ុន្តែមិនបានប៉ុន្មានផង សកម្មភាពដដែលនោះបានកម្រើកឡើងវិញ ហើយអ្នកជីករ៉ែខ្លះ ក៏មានប្រើប្រាស់ថ្នាំញៀនទៀតផង។ នេះបើតាមការអះអាងរបស់សហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិល។ …
ផាក់ ស៊ាងលី
http://bit.ly/1E6BQGZ