អ្នកដាក់អន្ទាក់សត្វនៅខេត្តរតនគិរីចោទប្រកាន់អនុរក្សព្រៃឈើពីបទជំរិតទារប្រាក់
តំណាងសហគមន៍ជនជាតិដើមភាគតិចទំពួនក្នុងខេត្តរតនគិរី បានដាក់ពាក្យបណ្ដឹងពីរដាច់ដោយឡែកពីគ្នាទៅអាជ្ញាធរមូលដ្ឋានកាលពី សប្ដាហ៍មុន ចោទប្រកាន់មន្ត្រីមន្ទីរបរិស្ថានមួយក្រុមមានគ្នាប្រាំនាក់ថា បានជំរិតទារប្រាក់បន្ទាប់ពីមន្ត្រីទាំងនោះដែលតាមចោទថា បានឃើញអ្នកភូមិជនជាតិដើមភាគតិចដាក់អន្ទាក់សត្វខុសច្បាប់ក្នុង ដែនជម្រកសត្វព្រៃ ហើយបានជំរិតទារប្រាក់តែម្តង។ …